ជំនន់ទឹកភ្លៀងជន់លិចភូមិអ្នកស្រុករវៀង អាជ្ញាធរពាក់ព័ន្ធកំពុងជួយសង្គ្រោះនិងនាំពលរដ្ឋទៅទីទួលសុវត្ថិភាព​
| ព័ត៌មានជាតិ
SHARE

ព្រះវិហារ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ភូមិបង្កននិងភូមិស្រែ ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ កំពុងប្រឈមនឹង​បញ្ហាជំនន់ទឹកភ្លៀង បានហូរយ៉ាងគំហុកជន់លិចផ្លូវ ផ្ទះសម្បែងប្រជាពលរដ្ឋតែមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។


លោកវ ហោ ប៊ុន ហួរ អភិបាលស្រុករវៀងស្រុករវៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែសីហាថា ប្រជាពលរដ្ឋប្រមាណ២០គ្រួសារ រស់នៅភូមិបង្កន និងភូមិស្រែ ឃុំរៀបរយ ស្រុករវៀង បានរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងដោយប៉ុន្មានថ្ងៃនេះភ្លៀងបានធ្លាក់ជាប់ៗគ្នាធ្វើឲ្យទឹកអូរហក់ឡើងខ្លាំង បណ្តាលឲ្យលិចក្រោមផ្ទះ និងផ្លូវនានាក្នុងភូមិ ដែលករណីទឹកជំនន់យ៉ាងគំហុកនេះកើតឡើង គឺបណ្តាលមកពីរទឹកជន់នៅអូរឡង់ និងអូរលួច ប៉ុន្តែប្រជាពលរដ្ឋដែលរងគ្រោះ ត្រូវបានកំលាំងអជ្ញាធរស្រុកនិងសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលានិងរកទីទួលសុវត្ថិភាពជូនពួកគាត់ទាន់ពេល។


លោកអភិបាលស្រុក បានឲ្យដឹងទៀតថា ទឹកអូរដែលបណ្តាលឲ្យជន់លិចភូមិប្រជាពលរដ្ឋនេះ គឺបណ្តាលមកពីទឹកភ្លៀង មិនមែនបណ្តាលមកពីទឹកស្ទឹងសែននោះទេ ដូច្នេះបើសិនជាមិនមានភ្លៀងធ្លាក់ខ្លាំងនោះទេទឹកអូរក៏មិនឡើងជន់លិចភូមិប្រជាពលរដ្ឋបែបនេះឡើយ។ លោក បានបញ្ជាក់ទៀតថា គិតត្រឹមល្ងាចថ្ងៃ៨សីហា ទឹកចាប់ផ្តើមស្រកបន្តិចម្តងៗហើយ ប៉ុន្តែលោកនឹងដឹកនាំកម្លាំងចុះទៅទីនោះប្រចាំការ ដើម្បីត្រៀមសង្គ្រោះប្រជាពលរដ្ឋ បើមេឃនៅតែបន្តធ្លាក់ភ្លៀងទៀតនោះ។


លោកអភិបាលអភិបាលស្រុករវាង បានស្នើឲប្រជាពលរដ្ឋ​ ជាពិសេស​អ្នកមានកូនតូចត្រូវប្រុងប្រយ័ត្នកុំឲក្មេងលេងទឹកងាយនិងមានគ្រោះថ្នាក់និងប្រយ័ត្នសត្វអសិពិសផ្សេងៗ និងត្រូវផ្ដល់ដំណឹងមកសមត្ថកិច្ចឬអជ្ញាធរមូលដ្ឋានដែលនៅជិតជាបន្ទាន់៕(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation