សម្តេចតេជោ ៖ ការថែរក្សាការពាសិន្តិភាពនិងការអភិវឌ្ឍកម្ពុជា ខ្ញុំម្នាក់ឯងក៏មិនអាចធ្វើបានទេ ប្រសិនបើគ្មានការចូលរួមពី ពលរដ្ឋខ្មែរគ្រប់រូប
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើរសារតាមរយៈទំព័រហ្វេសបុកផ្លូវការដោយ រៀបរាប់ថា «កម្ពុជាទើបមានពេលពេញលេញ អភិវឌ្ឍន៍ប្រទេសក្នុងរយៈពេល២០ឆ្នាំមកនេះ។ កម្ពុជាបានកើនពី៥លានមកជិត១៦ លាននាក់ ហើយកំពុងរីកលូតលាស់មកទល់សព្វថ្ងៃ គឺដោយសារបាតដៃខ្មែរយើងរួមគ្នា ព្រោះថាគ្មានបរទេសណាស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ខ្មែរយើងនោះទេ។»
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលេចចេញនូវពាក្យពេជ្រពិតចេញពីក្រអៅបេះដូងថា «អរគុណបងប្អូនជនរួមជាតិដែលបានចូលរួម ថែរក្សាការពាសិន្តិភាពនិងការអភិវឌ្ឍ ខ្ញុំម្នាក់ឯងក៏មិនអាចធ្វើបានដែរ ប្រសិនបើគ្មានការចូលរួមពីបងប្អូននិងកូនក្មួយទាំងអស់គ្នា។»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណបងប្អូនកូនក្មួយទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន លេខ២០ ដើម្បីខ្ញុំមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation