បុរសម្នាក់មានអាយុ ៤៦ឆ្នាំចេះតែអស់កម្លាំងនិងឈឺខ្លួន គាត់ក៏ប្រើប្រាស់ថ្នាំឈុតអស់រយៈពេល៧ឆ្នាំ ទីបំផុតដើរលែងរួច
| សុខភាព
SHARE

ថ្នាំគឺជាអាវុធដែលមានមុខពីរ វាគឺជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការចាក់សម្លាប់មេរោគដែលកំពុងឬបម្រុងតែនិងយាយីដល់សុខភាពយើង។ តែវាក៏ជាអាវុធដ៏មុតស្រួចចាក់ជីវិតយើងអោយមានគ្រោះមហន្តរាយផងដែរ។ ពាក្យចាស់លោកពោលថាការពារប្រសើរជាងព្យាបាល គឺពាក្យត្រឹមត្រូវឥតខ្ចោះ។ ការហាត់កីឡាជាប្រចាំ ការថែរក្សារសុខភាពអោយបានល្អ ការរស់នៅប្រកកបដោយអនាម័យ សុទ្ធសឹងតែជាវិធីបង្ការរោគ។

យើងមកមើលបុរសម្នាក់ដែលមានវ័យ46ឆ្នាំស្រាប់តេដើរលេងរួច ដែលគេតែងតែនិយមហៅថាងាប់មួយចំហៀងខ្លួន ឬងាប់មួយល្វែងក្រោមជាដើម។ តែមូលហេតុមិនមែនមកពីគាត់មានជម្ងឺលើសឈាមឬគៀបសរសៃអ្វីនុះទេ។ ដើមហេតុគឺ គាត់ចេះតែឧស្សាហ៍មានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃ ទើបគាត់ប្រើថ្នាំឈុតលេបប៉ូវកម្លាំងតាមគេតាមឯងអស់រយៈពេល៧ឆ្នាំមកហើយ។ ទីបំផុតគឺងាប់សរសៃ ដើរលែងរួច។

- នេះគឺជាថ្នាំឈុតដែលអន្តរាយជាងការគិត
- ពូ ឆាត់ឆៃ ពិសារថ្នាំនេះចំនួន៧ឆ្នាំ
- លេបហើយបាត់ការឈឺចាប់ តែមិនមែនមានន័យថាជាសះស្បើយនោះទេ
- អាចចាត់ចូលជាប្រភេទថ្នាំ Steroid(សារជាតិប៉ូវដែលហាមឃាត់) អន្តរាយណាស់
- រូបថ្នាំកែការឈឺចាប់

សំរាប់រឿងរ៉ាវដែលបានលើកឡើងមកនេះប្រហែលជាមានបងប្អូនខ្លះកំពុងតែអនុវត្តន៍វិធីដូចជាគាត់ដែរហើយមើលទៅ។ សូមយកវាជាឧទាហរណ៍និងប្រញាប់ប្រញាល់កែរស្ថានការណ៍នេះភ្លាមទៅ ការពិគ្រោះជាមួយពេទ្យជំនាញទើបជាការប្រសើរ។(CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation