បន្ទាប់ពីជំនន់ទឹកភ្លៀង បែរជាទីតាំងមួយចំនួនជួបគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ ៖ រយៈពេលពីរបីថ្ងៃជាប់គិតពីថ្ងៃទី៦ដល់៩ ខែសីហា ឆ្នាំ២០១៨នេះអាជ្ញាធរស្រុកសំរោងទង លោក ស៉ឹម រតនៈ បានដឹកនាំក្រុមការងារមន្ទីរពាក់ព័ន្ធ ចុះជួយអន្តរាគមន៍ក្នុងការបូមទឹកសង្គ្រោះសន្ទូង សំណាបរបស់ប្រជាពលរដ្ឋនៅឃុំវល្លិ៍ស ដែលរងនៅកូនរដូវប្រាំង ។

ការអន្តាគមន៍នោះគឺត្រូវបានយកគ្រឿងចក្រទៅកាយស្ដារប្រឡាយ(ទំនប់កំពឹស)ឡើងវិញនៅក្នុងសង្កាត់រកាធំ ក្រុងច្បារមន(តំបន់ខាងលើ)ដើម្បីឱ្យទឹកហូរលឿនចាក់ទៅតាមប្រឡាយមេសម្រាប់ស្រោចស្រពលើផ្ទៃដីធ្វើស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងក្រោម ។

ក្នុងនោះមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏បានផ្ដល់ជូនប្រេងម៉ាស៊ូតមួយចំនួន តាមរយៈលោកអភិបាលស្រុកសំរោងទង និងបានដាក់ម៉ាស៊ីន ៦៥ សេះ សំរាប់បូមសង្គ្រោះសំណាប សន្ទូង រាំងស្ងួត ជូនដល់ប្រជា ពលរដ្ឋ សរុបចំនួន ៤ ឃុំស្មើ ២៩ ភូមិ ដល់ប្រជាពលរដ្ឋ ៤៨ គ្រួសារផងដែរ ៕ អត្ថបទ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation