រញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ វាយប្រហារឥណ្ឌូនេស៊ីជាថ្មី
| ព័ត៌មានអន្តរជាតិ
SHARE

ការរញ្ជួយដីកម្លាំង៥,៩ រ៉ិចទ័របានវាយប្រហារកោះ Lombok ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍ បើយោងតាមការស្ទង់ភូគព្ភសាស្ដ្ររបស់សហរដ្ឋអាមេរិក ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌូនេស៊ីការរញ្ជួយដីលើកទី ១ ដែលមានទំហំ ៦,៩រ៉ិចទ័របានសម្លាប់មនុស្សជិត ៣៥០ នាក់។ គេរំពឹងថាចំនួននេះនឹងកើនឡើង។ រញ្ជួយដីទាំងពីរនេះ បានកើតឡើងនៅភាគខាងជើងទីក្រុង Lombok ដែលជាតំបន់លំនៅដ្ឋាន និង កោះអភិវឌ្ឍន៍តិចជាងកោះដែលពោរពេញដោយរមណីយដ្ឋានកំសាន្ត។

ការរញ្ជួយដីកាលពីថ្ងៃព្រហស្បតិ៍ អាចនឹងកើតមាននៅកោះបាលីដែលជាកោះរមណីយដ្ឋានឥណ្ឌូនេស៊ីដ៏ល្បីមួយទៀតនៅភាគខាងលិចនៃទីក្រុង Lombok ។ គេមិនច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់ រងការប៉ះពាល់ដោយផ្ទាល់ពីការរញ្ជួយដីនៅថ្ងៃព្រហស្បតិ៍ប៉ុន្តែតំបន់ជុំវិញចំណុច
កណ្តាលរបស់វាបានរងផលប៉ះពាល់ខ្លាំងកាលពីថ្ងៃអាទិត្យ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បាននិយាយថាមនុស្សជាង១៦៥០០០នាក់ត្រូវបានជម្លៀសទីលំនៅ ក្រោយការដួលសន្លប់នៅថ្ងៃអាទិត្យនេះបើយោងតាមភ្នាក់ងារព័ត៌មាន Antara របស់រដ្ឋ។ មន្ត្រីរូបនោះ និយាយថាជិត ១៥០០នាក់បានរងរបួស៕(CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation