តួកុនថៃម្នាក់ត្រូវបានចាប់ខ្លួនព្រោះក្នុងបទល្មើសលាងលុយជិត ៨រយលានបាត
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលីសបានចាប់ខ្លួនតារាសម្តែងម្នាក់គឺលោក Jiratpisit អាយុ ២៧ ឆ្នាំនៅក្នុងសង្កាត់ Chatuchak កាលពីថ្ងៃព្រហស្បតិ៍ ពីបទធ្វើការលាងលុយ បន្ទាប់ពីគាត់បានបោកបញ្ឆោតជនបរទេសម្នាក់ឱ្យវិនិយោគ ៧៩៧ លានបាត ។

លោក Jiratpisit ដែលជាអ្នកស្រុកខេត្តឈុនប៊ូរីត្រូវបានចាប់ខ្លួនខណៈពេលដែលលោកបានចូលទៅក្នុងរោងកុនឈ្មោះថា Cineplex Ratchayothin ។ តុលាការព្រហ្មទណ្ឌបានចេញដីកាចាប់ខ្លួនគាត់កាលពីថ្ងៃទី ២៦ ខែកក្កដា តាមការចោទប្រកាន់ពីបទឃុបឃិតក្នុងការលាងលុយកខ្វក់។

តារាសម្តែងគឺជាជនសង្ស័យម្នាក់ក្នុងចំនោមជនសង្ស័យចំនួនប្រាំពីរនាក់នៅក្នុងការលួចបន្លំ។ ប៉ូលីសកាលពីពេលថ្មីៗនេះបានទទួលពាក្យបណ្តឹងថាពួកគេបានអូសទាញជនបរទេសឱ្យផ្ទេរប្រាក់ទៅក្នុងរូបភាពជាការទិញដូរBit coinដើម្បីឱ្យពួកគេជឿថាពួកគេនឹងទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលវិនិយោគ។អ្នកប្តឹងតវ៉ាបានប្រាប់ប៉ូលីសនៅមន្ទីរបង្ក្រាបឧក្រិដ្ឋកម្មថាលុយ bitcoin ដែលស្មើនឹង ៧៩៧ លានបាតត្រូវបានផ្ទេរទៅគណនេយ្យរបស់តារាសម្តែងរូបនោះនិងបក្សពួក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation