ពលរដ្ឋរស់នៅក្នុងក្រុងក្រចេះ កំពុងព្រួយបារម្ភខ្លាំងព្រោះខ្លាចទឹកលិចក្រុង
| ព័ត៌មានជាតិ
SHARE

ស្ថានភាពទឹកនៅទន្លេមេគង្គក្រចេះកំពុងតែហក់ឡើងក្នុងកំរិតជិតដល់ការប្រុងប្រយ័ត្ន ធ្វើអោយលិចចូលដល់ក្នុងក្រុងនិងផ្សារ ចំណតរថយន្ត នៅថ្ងៃនេះ ធ្វើអោយពលរដ្ឋដែលរស់នៅក្នុងក្រុងមានការព្រួយបារម្ភណ៍យ៉ាងខ្លាំង។ពលរដ្ឋខ្លាចខកខានប្រកបការងារផ្សេងៗ ការរកស៊ីលក់ដូរ ព្រមការលំបាកផ្អែកអគ្គីសនីនិងអនាម័យជាដើម។ ក្រុងក្រចេះពេលនេះអាចនឹងលិចទឹកព្រោះ កំរិតកំពស់ទឹកបានកើនដល់២១,៩១ម៉ ខណៈ កំរិតប្រកាសអាសន្នគឺ២២,០០ម៉ ។


លោកយិន វណ្ណះ អភិបាលក្រុងបានមានប្រសាសន៍ថា ការលិចចូលដល់ក្នុងកហរុងបរិវេណចំណតរថយន្តនេះ ដោយសារក្រុមការងារ នៃមន្ទីរសាធារណការខេត្តរៀបចំបិទប្រព័ន្ធលូបង្ហូរទឹក ខ្លាចទឹកទន្លេមេគង្គហូរចូលខណ ទឹកទន្លេកំពុងហក់ឡើងជាបន្តបន្ទាប់ ចំណែកកហរុងកហរចេះដែលកំពុងលិចចូលផ្សារនិងចំណតរថយន្ត គឹដោយសារជំនន់ទឹកភ្លៀង ពេលដែលភ្លៀងខ្លាំង គ្មានលូហូរចេញ ។


អភិបាលក្រុងក្រចេះលោក យិន វណ្ណ បានបញ្ជាក់ទៀតថា តែទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរក្រុងខេត្តនិងមន្ទីសាធារណការខេត្ត មន្ទីរធនធានទឹកនិងឧតុនិយម កំពុង់តែត្រៀមខ្លួន និងម៉ាស៉ីនបូមទឹកជាស្រេចដើម្បីជួយរំដោះទឹកបើប្រសិនទឹកភ្លៀងនៅតែបន្តភ្លៀង ។ លោកបានបន្តថា រាល់ពេលវេលាមិនថាថ្ងៃយប់អាជ្ញាធរក្រុងខេត្ត ឈរលើកត្តា ត្រៀមសង្គ្រោះបើករណីយ៍ទឹកជំនន់ជន់លិច ហើយពីថ្ងៃទី០៨សីហានេះ ក្រុមគណកម្មាការ កហរុងខេត្តចុះជាប់ជានិច្ចដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្ដើង ៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation