ក្រុមហ៊ុនមួយសន្យាដាក់លុយ ៣២លានដុល្លារ ដាំចេកអំបូងលឿងនៅស្រុកខ្មែរនាំចេញទៅចិន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនក្រុមហ៊ុនចិនធំមួយ ដើម្បីវិនិយោគលើដំណាំចេក និងវេចខ្ចប់សម្រាប់នាំចេញ ក្រោមទុនវិនិយោគប្រមាណជាង៣២លានដុល្លារ មានទីតាំងនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដែលអាចបង្កើតការងារប្រមាណជាង៥៧២កន្លែង។ (CNC)