កីឡា

គ្រូក្លិបនគរបាលជាតិពិបាកចិត្ត ខណៈពេល Booysen សម្រាកព្យាបាលនៅមន្ទីរពេទ្យ

image

 

ភ្នំពេញ៖ យោងតាមការផ្សាយរបស់ គណៈកម្មារធិការប្រកួតបាល់ទាត់ជាតិកម្ពុជាបានឱ្យដឹងថា  លោក អ៊ុង កនយ៉ានិត គ្រូបង្គោលក្លិបនគរបាលជាតិបញ្ជាក់ថា ក្រុមលោកនឹងជួបការលំបាកក្នុងតំបន់ប្រយុទ្ធ។ ហើយចំពោះស្ថានភាពរបស់ Shane Booysen គឺបញ្ហាស្ទះសរសៃឈាមខួរក្បាលបានប្រសើរខ្លះហើយគិតត្រឹមថ្ងៃសៅរ៍ ទី០៣ ខែមេសា។

លោក អ៊ុង កនយ៉ានិត ថ្លែងថា៖ “សម្រាប់អាការៈរបស់ Booysen ឥឡូវប្រសើរជាងមុនហើយ តែត្រូវសម្រាកព្យាបាលយូរបន្ថែមទៀត ដើម្បីអាចវិលចូលទីលានវិញជួយក្រុម។ អ៊ីចឹងយើងពិតជាមានការលំបាកក្នុងតំបន់ប្រយុទ្ធតែម្ដង។”

គួរបញ្ជាក់ផងដែរថា Booysen មានអាការៈមិនស្រួលខ្លួនតាំងពីយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពសន្លប់ធំ។ បន្ទាប់ពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ស្ថានភាពរបស់គេបានប្រសើរឡើងវិញហើយ៕