ព័ត៌មានជាតិ

អាជ្ញាធរធរបិទភូមិកាកាប បណ្តោះអាសន្ន បន្ទាប់ពីមានមនុស្សច្រើននាក់ បានប៉ះពាល់អ្នកស្លាប់ដោយសារកូវីដ១៩

image

អត្ថបទ៖ យ៉ង សុភា

ភ្នំពេញ៖ អាជ្ញាធរធរបិទភូមិកាកាប បណ្តោះអាសន្ន បន្ទាប់ពីមានមនុស្សច្រើននាក់ បានប៉ះពាល់អ្នកស្លាប់ដោយសារកូវីដ១៩ ​ បន្ទាប់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានចុះយកសំណាកពីក្រុមអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយជំងឺរួចមក មិនអនុញ្ញាតឱ្យចេញពីភូមិឡើយ ត្រូវរង់ចាំយកសំណាក និងលទ្ធផលសិន។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយក្រុមគ្រូពេទ្យ ចុះយកសំណាកអ្នកប៉ះពាល់ជាមួយឈ្មោះ ប្រាជ ទូច ចំនួន៥០នាក់ ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី២ ក្រោយលោក ប្រាជ ទូច បានស្លាប់ដោយសារជំងឺកូវីដ-១៩។

ក្នុងនោះក្រុមគ្រួសារឈ្មោះ ប្រាជ ទូច បានធ្វើបុណ្យដោយនិមន្តព្រះសង្ឃ២អង្គ មកពីវត្តតាំងកសាំង។ បន្ទាប់មក ព្រះសង្ឃក៏បានកំពុងធ្វើចត្តាឡីស័កនៅក្នុងវត្តផងដែរ។

លោក ប៉ាង លីដា បានបន្តឱ្យដឹងថា  ក្រៅពីក្នុងសង្កាត់កកាប២ នៅក្នុងសង្កាត់កកាប៣ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) ក៏ចុះយកសំណាកមនុស្ស២០នាក់ ដែលបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ យឹម យិន ស្ថិតនៅភូមិត្រពាំងពោធិ៍ ក្នុងចំណោម២០នាក់ ក្នុងនោះមានកម្មករ១៤នាក់។

បច្ចុប្បន្នចំពោះទីតាំងខាងលើនេះ អាជ្ញាធរសង្កាត់ចោមចៅទី២ និងទី៣ ជាអ្នកទទួលខុសត្រូវគ្រប់គ្រងទៅតាមវិធានរបស់ក្រសួងសុខាភិបាល៕