ព័ត៌មានជាតិ

គ្រូបង្វឹកស្វាយរៀង ថ្លែងថាក្រុមរបស់ខ្លួនសំណាងណាស់ថ្ងៃនេះ

image

ភ្នំពេញ៖ រសៀលនេះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០ នាទីរសៀល (ម៉ោងនៅកម្ពុជា) ក្រុមតំណាងឱ្យសាកលវិទ្យាល័យអាស៊ី អឺរ៉ុប គឺក្រុមអាស៊ី អឺរ៉ុប យូណាយធីត នឹងបើកទ្វារកីឡដ្ឋាន AEU Sport ទទួលស្វាគមន៍ ក្រុមយក្សពីខេត្តស្វាយរៀង ក្រុមព្រះខ័នរាជស្វាយរៀងក្នុងការប្រកួតសប្ដាហ៍ទី៥ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នំា២០២១។

ចំពោះលទ្ធផលបច្ចេកទេសគឺ ក្រុមអាស៊ី អឺរ៉ុប យូណាយធីត ៣ ទល់នឹងក្រុមភ្នំពេញក្រោនព្រះខ័នរាជស្វាយរៀង។ រឿងទី១ដែលគួរឱ្យចាប់អារម្មណ៍ចំពោះការប្រកួតនេះគឺថា នៅតង់ទី១ គ្រាប់បាល់សរុបបីគ្រាបគឺរកបានដោយកីឡាករបរទេសបីនាក់ផ្សេងគ្នាដែលក្នុងនោះ ខាងអាស៊ី អឺរ៉ុប យូណាយធីត ធ្វើបានដោយកីឡាករ Ajayi Gbenga Samuel (នាទី៧) និងកីឡាករ Abee Ndjoo Hurbert (នាទី៤៥បូក២ ដោយបាល់ពិន័យ១១ម៉ែត្រ) ឯខាងព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Miguel Angel Juncomartinez (នាទី៤១ ដោយបាល់ពិន័យ១១ម៉ែត្រ)។ 

រឿងទី២ គឺកីឡាករ ឡាយ រស្មី របស់អាស៊ី អឺរ៉ុប យូណាយធីត ទទួលបាននូវកាតក្រហមនៅនាទី៣៧ តែយ៉ាងណាក៏អាចនាំមុនព្រះខ័នរាជស្វាយរៀងនៅតង់ទី១បានដែរ។ ចូលមកដល់តង់ទី២ កីឡាករប្រាក់ មុនីឧត្តមរកបានមួយគ្រាប់នៅនាទី៤៧ ក៏ប៉ុន្តែខាងអាស៊ី អឺរ៉ុប យូណាយធីត នាំមុខវិញដោយកីឡាករ Abee Ndjoo Hurbert នៅនាទី៥៩ ដែលជារឿងមិនគួរឱ្យជឿផងដែរ។ យ៉ាងណាក្តី ព្រះខ័នរាជស្វាយរៀង ប្រឹងវាយសម្រុកខ្លាំងមែនទែនទើបអាចរកគ្រាប់បាល់ពីរគ្រាប់ទៀត យកជ័យជម្នះលើក្រុមអាស៊ី អឺរ៉ុប យូណាយធីតបាន គឺដោយសារកីឡាករបរទេសពីររូបខុសគ្នាតែមួយនាទីប៉ុណ្ណោះ៖ Jean Privat Befolo Mbarga (នាទី៦៤) និង Miguel Angel Juncomartinez (នាទី៦៥)។

ចំពោះលទ្ធផលបែបនេះ លោក សុខ វាសនា គ្រូបង្កោលអាស៊ី អឺរ៉ុប យូណាយធីត បានសរសេរយ៉ាងខ្លីតាមបណ្ដាញសង្គមថា៖ វាសូមទោសដែរពួកយើងមិនអាចរកបានពិន្ទុនៅថ្ងៃនេះវាជាការចងចាំមួយនិងប្រឹងបន្តទៀតនៅប្រកួតលើកក្រោយ   ។

ចំណែកលោក Conor Nestor បានថ្លែងប្រាប់ CBS Sport ថា៖ ថ្ងៃនេះពួកយើងពិតជាសំណាងខ្លាំងណាស។ អាស៊ី អឺរ៉ុប យូណាយធីត ជាក្រុមដែលលេងល្អជាងក្រុមយើង។ យើងមិនអាចរារាំងការវាយសម្រុក (Counter Attacks) របស់ពួកគេបានហើយមិនអាចគ្រប់គ្រងការប្រកួតដូចទៅនឹងអ្វីដែលជាធម្មតាពួកយើងធ្វើបាន។ យ៉ាងណាក្តីខ្ញុំគិតថាការប្រកួតគួរតែកីឡាករ១១នាក់លេងទល់នឹង១១នាក់។ ខ្ញុំសង្ឃឹមលើការលេងដោយស្មើភាពគ្នា (Fair Play) ហើយកីឡាករនឹងមិនជាប់បម្រាបណាមួយឡើយ។ ការវាយបកឈ្នះវិញបន្ទាប់ពីត្រូវបានអាស៊ី អឺរ៉ុប យូណាយធីត (Winning from behind) គឺបញ្ជាក់ឱ្យឃើញនូវការប្រមូលផ្តុំកម្លាំងនិងការរួមគ្នាជាក្រុម បើទោះជាថ្ងៃនេះជាថ្ងៃមិនល្អរបស់ពួកយើងក្តី៕