ព័ត៌មានជាតិ

UEFA Champions League ៖ FC Porto លេងទល់នឹង Chelsea យប់នេះ

image

ព័រទុយហ្គាល់៖ ក្រុមតោខៀវ Chelsea បានធ្វើការងារធ្ងន់សម្រាប់ការប្រកួតចំនួន ៧ លើកចុងក្រោយរបស់ពួកគេនឹងរបូតគ្រាប់បាល់តែមួយគ្រាប់ មុនពេលដែលពួកគេរងនូវបរាជ័យយ៉ាងអាម៉ាស់ចំពោះក្រុម West Brom ដែលជាក្រុមនឹងត្រូវបានកាត់ចេញពីក្របខណ្ឌ Premier League រដូវកាលក្រោយ ប៉ុន្តែក្រុមរបស់ Tuchel នៅតែកាន់កាប់កៅអីក្នុងក្របខណ្ឌ Champions League ជាលើកទី ៤ និងវគ្គផ្តាច់ព្រ័ត្រឆ្នាំនេះ ដែលបានឈានជើងចូលជើងទី ១ លេងទល់នឹង FC Porto ខណៈដែល FC Porto បានឈ្នះការប្រកួត ៦លើក ក្នុងចំណោមប្រាំពីរលើកចុងក្រោយរបស់ពួកគេនៅក្នុងក្របខណ្ឌ Champions League ។

ក្រុមតោខៀវបានទទួលជោគជ័យក្នុងលទ្ធផលសរុបទាំងពីរជើង ៣-០ លើក្រុម Atletico ដើម្បីកក់កៅអីរបស់ពួកគេក្នុងវគ្គ ១/៤ ហើយពួកគេរកបាន ១១ គ្រាប់និងរបូតបាល់តែ១ លើកគត់ ក្នុងចំណោមជ័យជម្នះក្រៅដីទាំងបួនរបស់ពួកគេនៅក្នុងក្របខណ្ឌ Champions League រដូវកាលនេះ ប៉ុន្តែរដូវកាល ២០១៣-១៤ ជាពេលវេលាចុងក្រោយដែលក្រុមតោខៀវ Chelsea បានឈានទៅមុខក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៅក្នុងក្របខណ្ឌ Champions League។

លើសពីនេះទៅទៀតក្រុមតោខៀវ Chelsea នាំមុខក្រុម Porto ៥លើក ក្នុងក្របខណ្ឌ Champions League ក្នុងចំណោមការប្រកួតជាមួយគ្នាចំនួន៨លើក ចាប់តាំងពីឆ្នាំ២០០៤ ហើយការលេងជាមួយគ្នាលើកចុងក្រោយរវាងក្លិបទាំងពីរបានបញ្ចប់ដោយលទ្ធផលបច្ចេកទេស ២-០ ក្រុមតោខៀវឈ្នះក្នុងដី ក្នុងវគ្គចែកពូលឆ្នាំ ២០១៥-១៦ ។

ការទស្សន៍ទាយរបស់ CBS Sports សម្រាប់ជំនួបនៅយប់ថ្ងៃពុធនេះ៖ FC Porto ១-២ Chelsea ៕