ព័ត៌មានជាតិ

សមាគមយុវជនក្រុម៨ ឧបត្ថម្ភដល់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA នូវទឹកប្រាក់ជាង ១៨៨លានរៀល រួមនឹងសម្ភារប្រឆាំងជំងឺកូវីដ-១៩មួយចំនួនទៀត

image

ភ្នំពេញ៖ សមាគមយុវជនក្រុម៨ បានរួមចំណែកឧបត្ថម្ភដល់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នូវទឹកប្រាក់ចំនួន ១៨៨,៨៨៨,០០០រៀល ព្រមទាំងសាប៊ូលាងដៃចំនួន ១០,០៨៨ដប និងម៉ាសការពារចំនួន ១៨,៨០០ម៉ាស ដើម្បីរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ 

សូមបញ្ជាក់ថា បច្ចុប្បន្នសមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់ លោក ម៉ឹង មករា បានរួមចំណែកក្នុងការជួយដល់កិច្ចការមនុស្សធម៌ជាច្រើនមានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ 

សមាគមយុវជនក្រុម៨ ក៏តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់គ្រួសារក្រីក្រ ជនពិការ ចាស់ជរា និងសាងសង់ទីជម្រកជូនប្រជាពលរដ្ឋទីទ័លក្រផងដែរដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕

ដោយ៖ ឌីយ៉ាម៉ង