អាជ្ញាធរពាក់ព័ន្ធ ធ្វើការបាញ់សម្លាប់មេរោគកូវីដ-១៩ ទ្រង់ទ្រាយធំ នៅក្នុងផ្សារដើមគ

ភ្នំពេញ៖ នៅល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគ បន្តសហការជាមួយក្រុមហ៊ុន អុី សុី ផេស ខិនត្រូល - អុីភីសុី បាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ក្នុងផ្សារ និងជុំវិញបរិវេណផ្សារ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរាតត្បាតកូវីដ-១៩។ ក្រៅពីការបាញ់លាងសំអាតហើយនោះ នៅតាមបណ្តាច្រកចេញ-ចូលផ្សារ ក៏មានកម្លាំងសន្តិសុខផ្សាររង់ចាំបាញ់កំដៅ និងបាញ់អាកុលលាងដៃផងដែរជូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កន្លងមកមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ធ្លាប់បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈដែលវីរុសកូវីដ-១៩ បាននិងកំពុងវាយលុក។
សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានរីករាលដាល យ៉ាងធ្ងន់ធ្ងរ ជាពិសេសក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន៕
ដោយ៖ មុនី ឌីយ៉ាម៉ង់
