ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន​ ១១៣ នាក់ និងអ្នកជាសះស្បើយចំនួន ៩០ នាក់

image

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១១៣នាក់ថែមទៀត ខណៈអ្នកជំងឺ៩០ នាក់ជាសះស្បើយ។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី  ០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៏សហគមន៍២០កុម្ភៈ ចំនួន ១១៣ នាក់ ខណៈអ្នកជំងឺ  ៩០នាក់បានជាសះស្បើយ។

ក្រសួងសុខាភិបាល បានឱ្យដឹងបន្តថា គិតត្រឹមម៉ោង ៧៖០០ ព្រឹកថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០២១នេះ អ្នកកើតកូវីដ១៩ សរុប ៣០២៨ នាក់ ជាសះស្បើយ ១៩១៥ នាក់ អ្នកជំងឺកំពុងសំរាកព្យាបាល ចំនួន ១០៨៥នាក់ ៕

ដោយ ៖  គង់  វណ្ណៈ