ព័ត៌មានអន្តរជាតិ

ស្ថានទូតមីយ៉ាន់ម៉ានៅអង់គ្លេសត្រូវបានគេចាក់សោរមិនឲ្យឯកអគ្គរដ្ឋទូតចូល

image

សាច់រឿង៖ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅទីក្រុងឡុងដ៍​ ប្រទេសអង់គ្លេស​ បាននិយាយថា​ រូបគាត់មិនអាចចូលទៅក្នុងស្ថានទូតបានទេ​ដោយសារមានគេបានចាក់សោរស្ថានទូតដេីម្បីកុំឲ្យគាត់ចូលបានកាលថ្ងៃពុធ។ 

ប្រភពជាច្រេីនបាននិយាយថា​ ឯកអគ្គទូតរងជាអ្នកចាក់សោរបិទមិនឲ្យគាត់ចូលទៅក្នុងស្ថានទូតបាន​ ហើយបានឡេីងទទួលបន្ទុកការងាររបស់គាត់ក្នុងនាមរបបយោធាមីយ៉ាន់ម៉ា។ 

យោធាបានដណ្តើមអំណាចនៅមីយ៉ាន់ម៉ានៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ​ ហេីយបានបង្ក្រាបក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅទីក្រុងឡុងដ៍បានបែកបាក់គ្នាជាមួយក្រុមយោធាដែលកំពុងកាន់អំណាចក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយបានអំពាវនាវឱ្យមានការដោះលែងមេដឹកនាំស៊ីវិលដែលត្រូវបានឃុំខ្លួន​គឺ លោកស្រី​ អ៊ុងសាន​ ស៊ូជី​ (Aung San Suu Kyi)។ 

ប្រភពការទូតដែលដឹងអំពីបញ្ហានេះបាននិយាយថា​ ឯកអគ្គរដ្ឋទូតរងបានចូលកាន់តំណែងជាអ្នកទទួលខុសត្រូវកិច្ចការស្ថានទូត​ ហើយរូបគាត់​ និងមន្ត្រីកងទ័ពប្រចាំស្ថានទូតបានចាក់សោមិនឲ្យឯកអគ្គរដ្ឋទូតចូលទៅក្នុងបាន។ 

សូមរម្លឹកថា​ កាលពីខែមុនឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅទីក្រុងឡុងដ៍បានអំពាវនាវឱ្យមានការដោះលែងលោកស្រី​ ស៊ូជី​ និងប្រធានាធិបតីមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ចេញពីតំណែង​ ដែលការអំពាវនាវនេះទទួលបានការកោតសរសើរពីរដ្ឋមន្រ្តីការបរទេសអង់គ្លេសចំពោះ​ «ភាពក្លាហាន» របស់គាត់៕