ការតវ៉ានៅតែបន្តក្នុងប្រទេសមីយ៉ាន់ម៉ាបេីទោះបីជាមានការបង្ក្រាបពីយោធា

សាច់រឿង៖បាតុកររាប់រយនាក់បានចេញមកធ្វេីការតវ៉ានៅតាមដងផ្លូវនៅក្នុងទីក្រុងម៉ាន់ដាឡេ (Mandalay) ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះ បេីទោះបីជាមានការបង្ក្រាបពីរបបយោធាក៏ដោយ។
ការបង្ក្រាបដ៏ឃោរឃៅដែលធ្វើឡើងដោយប៉ូលិស និងទាហានទៅលេីក្រុមបាតុករគ្មានអាវុធដែលប្រឆាំងនឹងរបបយោធាបានធ្វេីឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៥៨១នាក់ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈមក ប៉ុន្តែការតវ៉ានៅតែបន្តនៅទូទាំងប្រទេស។
របបយោធាបានព្យាយាមបង្ហាញថារដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ជាទង្វេីត្រឹមត្រូវដោយបាននិយាយថាការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកាដែលជ័យជម្នះបានទៅលេីគណបក្សរបស់ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) គឺជាការលួចបន្លំ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតច្រានចោល។
ក្រុមមេដឹកនាំយោធាបានសន្យាថានឹងមានការបោះឆ្នោតថ្មីមួយ ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទទេ ហើយបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។
លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែលបានឈ្នះពានរង្វាន់ណូបែលសន្តិភាពសម្រាប់យុទ្ធនាការរបស់លោកស្រីដើម្បីនាំយកការគ្រប់គ្រងដោយស៊ីវិលតាមបែបប្រជាធិបតេយ្យទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះ កំពុងត្រូវបានជាប់ឃុំ ហេីយការចោទប្រកាន់ជាច្រើនត្រូវបានដាក់លេីលោកស្រី រួមមានទាំងការស៊ីសំណូកសូកប៉ាន់ផង។
មេធាវីរបស់ លោកស្រី ស៊ូជី បាននិយាយថាការចោទប្រកាន់ទាំងនេះត្រូវបានប្រតិដ្ឋឡេីង៕


