ព័ត៌មានអន្តរជាតិ

នូវែលសេឡង់ផ្អាកលែងឲ្យអ្នកដំណេីរមកពីឥណ្ឌាចូលដោយសាររកឃេីញករណីឆ្លងច្រេីនចេញមកពីប្រទេសមួយនេះ

image

សាច់រឿង៖ប្រទេសនូវែលសេឡង់នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសបិទជាបណ្តោះអាសន្នមិនឲ្យអ្នកដំណើរទាំងអស់មកពីប្រទេសឥណ្ឌារួមទាំងពលរដ្ឋរបស់ខ្លួនឯងផង​ ចូលក្នុងប្រទេសសម្រាប់យៈពេលប្រហែល ២សប្តាហ៍​ បន្ទាប់ពីបានរកឃេីញអ្នកឆ្លងវីរុសកូវីដ-១៩​ ជាច្រេីននាក់ដែលចេញមកពីឥណ្ឌា។ 

វិធានការនេះបានកើតឡើងបន្ទាប់ពីប្រទេសនូវែលសេឡង់បានរកឃេីញករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩​ ចំនួន ២៣នាក់នៅតាមព្រំដែនរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ​ ដែលក្នុងនោះមាន​ ១៧នាក់បានចេញមកពីប្រទេសឥណ្ឌា។

ប្រទេសឥណ្ឌាបច្ចុប្បន្ននេះកំពុងប្រយុទ្ធតស៊ូនឹងរលកទី២នៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩​ ដោយករណីឆ្លងប្រចាំថ្ងៃនៅសប្តាហ៍នេះបានកេីនឡេីងហួសករណីឆ្លងដំណាក់កាលកំពូលនៅក្នុងរលកទី១​នៃការឆ្លងរាតត្បាតរបស់វីរុសនេះកាលពីខែកញ្ញា។ 

ការបិទលែងឲ្យចូលជាបណ្តោះអាសន្ននេះនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមេសា​ ហើយនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី២៨ ខែមេសា។

ប្រទេសនូវែលសេឡង់ស្ទើរតែលុបបំបាត់បានវីរុសកូវីដ-១៩​ នៅតាមព្រំដែនរបស់ខ្លួន​ និងមិនបានរកឃេីញករណីឆ្លងក្នុងសហគមន៍អស់រយៈពេលប្រហែល ៤០ថ្ងៃហេីយ។ 

ប៉ុន្តែប្រទេសនូវែលសេឡង់បានត្រួតពិនិត្យការគ្រប់គ្រងនៅតាមព្រំដែនឡើងវិញដោយសារតែមនុស្សដែលឆ្លងវីរុសកូវីដ-១៩​ កាន់តែច្រើនបានធ្វេីដំណេីរមកដល់ប្រទេសនេះក្នុងពេលថ្មីៗនេះហើយភាគច្រើនមកពីប្រទេសឥណ្ឌា៕