ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ  តម្រូវឲ្យពលករបរទេស ៣ សញ្ជាតិទៅពិនិត្យរកជំងឺកូវីដ១៩ ដើម្បីបន្តស្នាក់នៅ

image

រដ្ឋាភិបាល ថៃ ពន្យារពេលការស្រង់អត្តសញ្ញាណពលករបរទេស៣សញ្ជាតិរហូតដល់ថ្ងៃ ទី ១៦ ខែ មិថុនា ដោយទុកពេលឲ្យពួកគេទៅចុះឈ្មោះពិនិត្យរកជំងឺកូវីដ១៨ ដើម្បីអាចបន្តស្នាក់នៅ និងធ្វើការដោយស្របច្បាប់ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។  

អ្នកនាំពាក្យរងប្រចាំទីស្ដីការគណៈរដ្ឋមន្ត្រីអ្នកស្រី រ៉ាត់ ឆាដា  ថាណាឌិរេក  (RATCHADA THANADIREK) បានថ្លែងក្រោយពីការប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៧ ខែមេសា ដូច្នេះថា ៖ «រដ្ឋាភិបាលថៃ មានគោលនយោបាយសម្របសម្រួលឲ្យពលករមកពីក្រៅប្រទេស 3 សញ្ជាតិ ( កម្ពុជា -ឡាវ -មីយ៉ាន់ម៉ា ) ឲ្យបន្តស្នាក់នៅក្នុងប្រទេស ថៃ  និងធ្វើការស្របច្បាប់ ជាករណីពិសេស  ក្នុងស្ថានការណ៍មានឆ្លងកូវីដ១៩ពេលនេះ  ដោយត្រូវធ្វើដំណើរតាមនីតិវិធីច្បាប់  និងពិនិត្យជំងឺរកកូវីដ១៩  ហើយត្រូវធ្វើដំណើរស្រង់យកអត្តសញ្ញាណបុគ្គល (Biometrics) ឲ្យបានរួចស្រេចក្នុងថ្ងៃទី 16  ខែមិថុនា ឆ្នាំ ២០២១ ។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលថៃ  និងទិន្នន័យរបស់ទីស្នាក់ការ អន្តោប្រវេសន៍  នៅ ថ្ងៃ ទី ៥ ខែមេសា ឆ្នាំ២០២១  មានពលករមកពីក្រៅប្រទេស  មកពិនិត្យរកជំងឺ កូវីដ១៩ និងចុះបញ្ជីធានា សុខភាព ចំនួន ១៧ម៉ឺននាក់ហើយ  និងបានស្រង់យកអត្តសញ្ញាណបុគ្គល ចំនួន ៤២ម៉ឺន២ពាន់នា់រួចរាល់។

សូមបញ្ជាក់ដែរថា ចំនួនពលករមកពីក្រៅ ប្រទេសទាំង ៣ សញ្ជាតិ(កម្ពុជា -ឡាវ -មីយ៉ាន់ម៉ា ) សរុបមានចំនួន ជាង៦៥ម៉ឺន៤ពាន់នាក់៕ 

ប្រែសម្រួលដោយលោក រុន វីរ៉ូ

ប្រភពពី MGR online Thai news