ព័ត៌មានជាតិ

តុលាការ សម្រេចលើកលែងការចោទប្រកាន់ឈ្មោះ ភឿង ភិរៈ ដែលបានបាញ់ជនបែកថ្នាំស្លាប់នៅស្ពានអាកាសទឹកថ្លា

image

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការដោះលែងមន្ដ្រីនគរបាល ឈ្មោះ ភឿង ភិរៈ ឱ្យមានសេរីភាពឡើងវិញហើយ ពាក់ព័ន្ធការផ្ទុះអាវុធបណ្ដាលឱ្យជនញៀនថ្នាំម្នាក់ស្លាប់ ដើម្បីការពារខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។

ការដោះលែងនេះក្រោយពីបានសាកសួរលើឈ្មោះ ភឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿងរួចមក ព្រះរាជអាជ្ញាបានដោះលែងឈ្មោះ ភឿង ភិរៈ ឱ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត៕