ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន​ សែន​ ផ្ដល់អាទិភាពចាក់វ៉ាក់សាំងជូនដល់បងប្អូនអតីតយុទ្ធជន ទូទាំងប្រទេសជិត៨ម៉ឺននាក់  ជាពិសេសក្នុងខេត្តកំពង់ធំ

image

អត្ថបទ ៖ កែម ចិន្តា

កំពង់ធំ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានថ្លែងថា សម្ដេចតេជោ បានផ្ដល់អាទិភាពចាក់វ៉ាក់សាំងជូនដល់បងប្អូនអតីតយុទ្ធជន ទូទាំងប្រទេសជិត៨ម៉ឺននាក់  ជាពិសេសក្នុងខេត្តកំពង់ធំ។

ការថ្លែងនេះរបស់ទេសរដ្ឋមន្ត្រីក្នុងពិធីបើកយុទ្ធនាការចាក់បាក់សាំងការពារមេរោគ Covid-19ជូនអតីតយុទ្ធជនក្នុងខេត្តកំពង់ធំចំនួន៣,០៩៨ នាក់  ពិធីបានប្រារព្ធធ្វើឡើងនៅមណ្ឌលសុខភាពព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២១ ។

លោកនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន រួមទាំងបានផ្តាំផ្ញើឲ្យអាជ្ញាធរគ្រប់ខេត្តក្រុងនិងអាជ្ញាធរមូលដ្ឋាន មើលថែទាំរអតីតយុទ្ធជននិងក្រុមគ្រួសារ ទាំងយប់ទាំងថ្ងៃ រួមទាំងបានទុកលេខទូរស័ព្ទ សម្រាប់ទាក់ទងសមត្ថកិច្ចនៅពេលមានការចាំបាច់ ជាពិសេសសម្ដេចតេជោ បានផ្ដល់ អាទិភាពចាក់វ៉ាក់សាំងជូនដល់បងប្អូនអតីតយុទ្ធជន ទូទាំងប្រទេសជិត៨ម៉ឺននាក់  ជាពិសេសក្នុងខេត្តកំពង់ធំ៕