ព័ត៌មានជាតិ

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រៀបចំយន្តការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត សម្រាប់ជនបរទេសនៅប្រទេសកម្ពុជា

image

ភ្នំពេញ​៖​  ដើម្បីឱ្យកិច្ចដំណើរការរៀបចំចាក់វ៉ាក់សាំងជូនជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ -១៩ បានរៀបចំយន្តការក្នុងការស្នើសុំចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តជូនដល់ជនបរទេសដែលកំពុងរស់នៅ ឬ កំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលមិនស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការទ្វេភាគី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្ថានទូតនៅកម្ពុជា ឬអង្គការស្របច្បាប់ក្នុងស្រុក (ដែលមានការសម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ) មានដូចជា​ ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ទទួលខុសត្រូវរៀបចំបញ្ជីឈ្មោះជនបរទេស ដែលកាន់ទិដ្ឋាការធម្មតា រួមមាន ៖ វិនិយោគិន, ធុរជន, ពលករជំនាញ សិល្បករ, គ្រូពេទ្យ គ្រូបង្រៀន កីឡាករ ទីប្រឹក្សានានា អ្នកជំនាញការបរទេស ។

ក្នុងនោះដែរ​ ជនបរទេសត្រូវមាន​  ឯកសារតម្រូវ សម្រាប់ស្នើសុំចាក់វ៉ាក់សាំង

១. លិខិតឆ្លងដែនមានសុពលភាព

២. ទិដ្ឋាការដែលមានសុពលភាព

 ៣. ប័ណ្ណការងារ ដែលចេញដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹម​នឹង​នោះ​  ជនបរទេសក្នុងប្រភេទ (ក) ដែលបានស្នើសុំចាក់វ៉ាក់សាំង នឹងទទួលបានការជូនព័ត៌មានចាក់វ៉ាក់សាំងជាមុន ដែលការចាក់អាច ស្របពេលជាមួយនឹងមន្ត្រីបុគ្គលិក និងកម្មករ នៅតាមក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន ឬទីកន្លែងសមស្រប តាមកម្មវិធីចាក់វ៉ាក់សាំង របស់ក្រសួងសុខាភិបាល។

ចំណែកឯ​ អាជ្ញាធរមូលដ្ឋាន រាជធានី -ខេត្តក្រុងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាអ្នកទទួលខុសត្រូវរៀបចំបញ្ជីឈ្មោះជនបរទេសផ្សេងទៀត ដែលមិនស្ថិតក្នុងប្រភេទ (ក) រួមមាន៖ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែន បរទេស (មានទិដ្ឋាការពិសេសប្រភេទ K) ជនបរទេសដែលបានរៀបការជាមួយពលរដ្ឋខ្មែរ ជនបរទេសចូលនិវត្តន៍ ជនបរទេសស្នាក់នៅស្របច្បាប់ រយៈពេលវែង ។ល។

ឯកសារតម្រូវសម្រាប់ ចុះឈ្មោះចាក់វ៉ាក់សាំង៖

១. លិខិតឆ្លងដែនមានសុពលភាព 

២. ទិដ្ឋាការដែលមានសុពលភាព ។

ជនបរទេសក្នុងប្រភេទ(ខ) នឹងទទួលការចាក់វ៉ាក់សាំង ស្របពេលជាមួយនឹងពលរដ្ឋខ្មែរ នៅតាមទីកន្លែង​ សមស្របតាមកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល៕

ដោយ៖​ គង់​  វណ្ណៈ​