ព័ត៌មានជាតិ

Europa League៖ ក្រុមកាំភ្លើងធំ Arsenal លេងទល់នឹងក្រុម Slavia Prague យប់នេះ

image

អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal នឹងស្វែងរកជ័យជម្នះក្នុងការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ Europa League របស់ពួកគេជាមួយក្រុម Slavia Prague នៅពេលដែលក្រុមទាំងពីរជួបគ្នានៅឯកីឡដ្ឋាន Emirates នៅយប់ថ្ងៃព្រហស្បតិ៍ ចូលថ្ងៃសុក្រនេះ។

គួររម្លឹកផងដែលថា មុនពេលក្រុមកាំភ្លើងធំនឹងចូលរួមក្នុងការប្រកួត Europa League នេះ ពួកគេទើបរងនូវបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផលបច្ចេកទេស ៣-០ នៅលើទឹកដីក្រុមហង្សក្រហម Liverpool កាលពីចុងសប្តាហ៍មុន ដែលជាការប្រកួតលើកទី ៣ របស់ពួកគេ ដោយមិនទទួលបានជ័យជម្នះលើការប្រកួតទាំងអស់នោះ។

បន្ទាប់ពីរកបាន ១៤ គ្រាប់ក្នុងការប្រកួត៤លើក ក្នុងទឹកដីខ្លួនដំបូងរបស់ពួកគេនៅ Europa League រដូវកាលនេះកីឡាកររបស់គ្រូបង្វឹក Mikel Arteta ទៅជាចាញ់ ១-០ នៅឯទឹកដីខ្លួនទៅវិញ កាលលេងទល់នឹង Olympiakos ថ្មីៗនេះ។ ចំណែកឯក្រុម Slavia Prague របូតគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រកួត៤លើក ក្នុង Europa League ដែលក្នុងនោះកាលលេងទល់នឹង Leicester។ ក្រៅពីនេះ Slavia Prague គឺរក្សាបាននូវ Clean Sheet កាលលេងជាមួយនឹង Rangers ទាំងពីរជើង។

ការទស្សន៍ទាយរបស់ CBS Sports សម្រាប់ជំនួបនៅយប់ថ្ងៃពុធនេះ៖ Arsenal ៣-០ Slavia Prague៕