មនុស្ស២ម៉ឺននាក់ត្រូវបានបញ្ជាឲ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយសារតែភ្លើងឆេះព្រៃ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា
| ព័ត៌មានអន្តរជាតិ
SHARE

អាម៉េរិក៖ ភ្លើងឆេះព្រៃមួយបានកើនឡើងយ៉ាងខ្លាំងនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែល ប្រជាពលរដ្ឋជាង ២ម៉ឺន នាក់ត្រូវបានជម្លៀស។


ក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមយ៉ាងស្វិតស្វាយក្នុងការប្រយុទ្ធប្រឆាំងជាមួយអគ្គីភ័យដ៏ខ្លាំងក្លានេះ ដើម្បីទប់ស្កាត់កុំឱ្យ ឆេះរាលដាលដល់ផ្ទះអ្នកស្រុក បន្ទាប់ពីភ្លើងនេះបានអគ្គីភ័យនេះបានឆេះព្រៃនៃឧទ្យានCleveland និងឆ្ពោះទិសដៅទៅរកទីក្រុង Lake Elsinore និងសហគមន៍ជុំវិញដែលមានចំងាយ១១៣ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Los Angeles ។

ក្រុមអ្នកពន្លត់អគ្គីភ័យបានព្យាយាមរក្សាអណ្ដាតភ្លើងមិនឱ្យរាលដាលចេញពីសង្កាត់ដែលបានឆេះខ្លោច ដោយសារតែអគ្គីភ័យ ដ៏ធំសម្បើមដែនៅតែបន្តឆាបឆេះនៅខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា។


ក្រុមអគ្គិភ័យបានបំពេញកិច្ចការនៅក្នុងកំដៅ ៣៨អង្សាសេ ហើយយន្តហោះបានទម្លាក់ទឹក ទៅលើអណ្តាតភ្លើង ដែលមើលទៅដូចជា ខ្សែភ្លើងពណ៌ផ្កាឈូកភ្លឺនៃភ្លើងឆេដើម្បីការពារផ្ទះអ្នកស្រុក ខណៈដែលភ្លើងឆេះព្រៃនេះដែលមានទំហំ ៤១គីឡូម៉ែត្របួនជ្រុង ដែលត្រូវបានភ្លើងឆេះក្នុងទំហំ៥ភាគរយនៃផ្ទៃដី។


ខ្យល់បោកបក់ក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើឱ្យភ្លើងឆេះ នៅតាមជម្រាលភ្នំ ដែបង្កើតបានជាផ្សែងខ្មួលខ្មាញ់ហោះហើររសាត់ពេញផ្ទៃមេឃកម្ពស់រាប់គីឡូ។


អគ្គិភ័យនេះត្រូវបានគេដាក់ឈ្មោះថា Holy Jim Canyon ដែលវាបានផ្ទុះឡើងកាលពីថ្ងៃចន្ទ។


អភិបាលរដ្ឋ លោកជើរី ប្រោន បានប្រកាសដាក់រដ្ឋក្នុងភាពពអាសន្ន ខណៈដែលផ្ទះរាប់ពាន់ខ្នងនៅតាមមាត់ទន្លេRiverside បានគំរាមកំហែងដោយសារអគ្គីភ័យនេះ៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation