ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីកូរ៉េខាងជើងនិងខាងត្បូងនឹងជួបគ្នាមុនពេលមកដល់នៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំង២

image

ឧបទ្វីបកូរ៉េ៖ ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នៅថ្ងៃចន្ទសប្តាហ៍ក្រោួមន្រ្តីរបស់ខ្លួននឹងជួបប្រជុំគ្នា ជាមួយសមភាគី របស់ពួកគេមកពីកូរ៉េខាងជើង សម្រាប់កិច្ចចរចាថ្នាក់ខ្ពស់ដើម្បីពិភាក្សាលទ្ធភាពនៃកិច្ចប្រជុំកំពូលលើកទី ៣ រវាងមេដឹកនាំប្រទេសរបស់ពួកគេ។

នេះបើយោងតាមការប្រកាស របស់ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ដែលក្រសួងនេះ ទទួលបន្ទុកក្នុងការសម្របសម្រួលនិងដោះស្រាយបញ្ហាអន្តរកូរ៉េរបស់រដ្ឋាភិបាលក្រុងសេអ៊ូល។


មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោកគីមជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានជួបគ្នាពីរដងរួចមកហើយ នៅឆ្នាំនេះកាលពីខែមេសានិងក្នុងខែឧសភា។


ភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីការអនុវត្តសេចក្តីថ្លែងការណ៍ Panmunjom ដែលជាកិច្ចព្រមព្រៀង ដែលកើតចេញពីកិច្ចប្រជុំកំពូលដំបូងរវាងលោកគីមនិងលោកមូន៕ (CNC)

ព័ត៌មានទាក់ទង...