ភ្នំពេញ៖ ប្រជាពលរដ្ឋអ្នកធ្វេីដំណេីរ និងអ្នករស់នៅស្ថិតនៅតាមបណ្ដាយផ្លូវលេខ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ជាប់នឹងការដ្ឋានសំណង់អគារខ្ពស់ សុីណូផ្លាហ្សា បានលើកឡើងថា ចាប់ពីមានការដ្ឋានសាងសង់អាគារខ្ពស់នេះឡើងធ្វេីអោយផ្លូវខូចក្រហេងក្រហូង ដោយពួកគាត់បានស្នើដល់លោកអភិបាលខណ្ឌចុះត្រួតពិនិត្យមេីលផង ។
ប្រជាពលរដ្ឋបានដែលរស់នៅក្បែរការដ្ឋានសំណង់នេះបាននិយាថា ផ្លូវចាប់ផ្តើមខូចដោយសារតែរថយន្តធុនធំដឹកសំភារៈចេញចូលក្នុងការដ្ឋាននេះ និងមានរថយន្តបាញ់បេតុង ជ្រុះបេតុមកកកពេញផ្លូវ ហើយសំណង់នេះបានសាងសង់លើប្រព័ន្ធលូ ពេលមានភ្លៀងមកម្តងៗគឺស្ទះលូ ទឹកលិចចូលផ្ទះពួកគាត់ មានផ្ទះខ្លះរៀបបាវខ្សាច់ទប់មុខផ្ទះកុំទឹកលិចចូលពេលមានភ្លៀងម្តងៗ ។
លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានប្រាប់ក្រុមការងារទូរទស្សន៍ CNC តាមទូរស័ព្ទថា គាត់បានឲ្យក្រុមការងារចុះទៅត្រួតពិនិត្យជាបន្ទាន់បេីសិនជាមានផ្លូវខូចខាតដោយសារការដ្ឋាននេះមែន និងចាត់ចែងអោយការមេការ ការដ្ឋានត្រូវទទួលខុសត្រូវធ្វេីផ្លូវដែលខូចខាតឲ្យស្អាតឡេីងវិញ តែបេីសិនជាមិនមែនខុសមកពីការដ្ឋានលោកនឹងទំនាក់ទំនងទៅមន្ទីរសាធារណការរាជធានីភ្នំពេញឲ្យចុះមកត្រួតពិនិត្យ និងកសាងផ្លូវដែលរងការខូចខាតនេះឡើងវិញ៕(អត្ថបទ៖ ឃឹម វិសាល)