ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ២៦៧១គ្រួសារនៅស្រុកក្រូចឆ្មារ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ១១ ខែសីហា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ នឹងអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ២.៦៧១គ្រួសារ រស់នៅភូមិចំនួន ១០ នៃឃុំកំពង់ទ្រាស និងឃុំកោះពីរ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅទួលសុវត្ថិភាព ដែលស្ថិតនៅក្នុងភូមិទី៥ ចម្ការគរ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។

សូមបញ្ជាក់ជូនថា ជាមួយនឹងការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន ២.៦៧១គ្រួសារ ខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នូវស្បៀង និងសម្ភារប្រើប្រាស់ចំនួន ១.៣៦៦គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ ឃុំព្រែកអាជី (មាន ៦ភូមិ) ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សូមជំរាបថា ទឹកជំនន់ទន្លេ មេគង្គក្នុងខេត្តត្បូងឃ្មុំបានបង្ករផលប៉ះពាល់ ដូចជា បាក់ច្រាំងទន្លេជម្រៅ១៦ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ រុះរើផ្ទះ ចេញពីការបាក់ច្រាំងចំនួន ៨ខ្នង ផ្ទះប៉ើងតាមទឹកចំនួន១ខ្នង ។ លិចស្រូវសន្ទូងពង្រោះចំនួន ១៣១ ហិកតា និងដំណាំរួមផ្សំ ១៦៩ ហិកតា ពោត ១៩ ហិចតា សាលារៀន ១៥ កន្លែង វត្ត៧កន្លែង វិហារឥស្លាម៤កន្លែង សូរ៉ាវ ៦កន្លែង មណ្ឌលសុខភាព២កន្លែង និងផ្លូវលំ៤៤ខ្សែ៕(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation