
ព័ត៌មានបឋមពីករណីគ្រោះថ្នាក់ចរាចរនៅខេត្តក្រចេះ

វេលាម៉ោងប្រហែល១០ព្រឹក នៅលើផ្លូវជាតិ៧ ឃុំអូរគ្រៀងស្រុកសំបូរ មានករណីគ្រោះថ្នាក់ចរាចរ ផ្ទុះកង់រថយន្តក្រឡាប់ធ្លាក់ស្រែបង្ករឲ្យរបួសធ្ងន់ស្រាល១២នាក់។
តាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ អោយដឹងថា បច្ចុប្បន្នរថយន្តមណ្ឌលសុខភាពអូរគ្រៀងបានដឹក ជនរងគ្រោះ យកទៅសង្គ្រោះ ក្នុង ចំណោមនោះ មានទារកម្នាក់អាយុបាន១៦ថ្ងៃរងរបួសធ្ងន់៕
