ព័ត៌មានជាតិ

អភិបាលខេត្តកោះកុងចេញបទបញ្ជាបន្ទាន់ ឃាត់ខ្លួនមេខ្យល់ម្នាក់ពាក់ព័ន្ធនាំមនុស្សលួចឆ្លងដែនពីប្រទេសថៃ

image

អត្ថបទ៖ តាំង សុន្នី  

កោះកុង៖ មនុស្ស១៨ នាក់ជាពលករខ្មែរ ត្រូវបានរកឃើញ និងបញ្ជូនទៅពន្ធនាគារ ក្រោយធ្វើចត្តាឡីស័ករួច ដែលមេខ្យល់លួចលាក់ ដឹកឆ្លងដែនពីប្រទេសថៃដោយខុសច្បាប់ចូលមកទឹកដីខេត្តកោះកុង នាពេលកន្លងមក។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកស្រី មិថុនា​ ភូថង​ អភិបាលនៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​កោះកុង​ ក្នុង​ការដាក់ចេញនូវបទបញ្ជារទប់ស្កាត់ការលួចចេញចូលមិនស្របច្បាប់តាមបន្ទាត់ព្រំដែន​ និងច្រករបៀងធម្មជាតិ​ នៅថ្ងៃទី១៥ មេសា ២០២១ ជាថ្ងៃចូលឆ្នាំ ថ្ងៃទីពីរ កម្លាំង​សមត្ថកិច្ច​បាបានខិតខំតាមដា យ៉ាងយកចិត្តទុកដាក់ ឈានដល់ការចាប់ឃាត់ខ្លួនបានមេខ្យល់ម្នាក់ ដែលតែងតែនាំពលករចេញចូលឆ្លងដែនមិនស្របច្បាប់ចំនួន ១៨នាក់​ នាពេលកន្លងមក ដើម្បីកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ត។

បើការបញ្ជាក់ពីលោកស្រី អភិបាលខេត្ត បានឲ្យCNC ដឹងនៅរសៀលថ្ងៃដដែលនេះថា ក្នុងថ្ងៃ​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​បានចាប់ឃាត់ខ្លួនមេខ្យល់​  ឈ្មោះ​ សេ​ លៀង​ ភេទប្រុស​ អាយុ​ ៦៤ឆ្នាំ ដែលបានព្យាយាមលាក់ពលករក្នុងរថយន្ត​ លួចឆ្លងដែនចេញពីប្រទេសថៃ​ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំយាម​ ស្រុក​មណ្ឌលសីមា​ ខេត្ត​កោះ​កុង​ នៅនឹងកន្លែង។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានសង្កត់ធ្ងន់ថា លោកស្រីនឹងមិនលើកលែងឡើយរាល់បុគ្គលណាដែលនៅបន្តល្មើស និងការដាក់ចេញនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានចេញសេចក្តីប្រកាសហាមឃាត់ ការលួចឆ្លងដែនដោយខុសច្បាប់ក្នុងចន្លោះអន្តរកាលជំងឺកូវីដ១៩ កំពុងរាលដាលខ្លាំងសហគមន៍។

ទាក់ទិននឹងករណីប្រព្រឹត្តបទល្មើសរបស់បុរសមេខ្យល់​ឈ្មោះ​ សេ​ លៀង​ ភេទប្រុស​ អាយុ​ ៦៤ឆ្នាំ មានទីលំនៅខេត្តត្រាត ប្រទេសថៃ ដែលបានលួចលាក់ពលករឈ្មោះ​ សំរ៉ន​ រ៉ាន់ឌី​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ​ ឆ្លងដែនដោយខុស ចេញមកទឹកដីឃុំបាក់ខ្លង ក្នុងស្រុកមណ្ឌលសីមា ខណ:ពេលនេះលោកស្រីអភិបាលខេត្តកំពុងពន្លឿនឲ្យសមត្ថកិច្ច កសាងសំណុំរឿងជាបន្ទាន់ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័កឃុំខ្លួន ១៤ ថ្ងៃមុនឈានដល់ដាក់ទោសទណ្ឌតាមនីតិវិធីច្បាប់ ទាំងពីរនាក់៕