ដំណឹងល្អ ជំនន់ទន្លេមេគង្គខេត្តស្ទឹងត្រែង នឹងបានធូរស្រាលស្ទើរទាំងស្រុង នៅរសៀលថ្ងៃស្អែក
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសនៅយប់ថ្ងៃទី ១១ សីហានេះថា ដោយសារជំនន់ទន្លេមេគង្គចាប់ផ្តើមស្រកលឿន នៅរសៀលថ្ងៃស្អែកនេះ ខេត្តស្ទឹងត្រែង នឹងបានធូរស្រាលស្ទើរទាំងស្រុង ។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកជំនន់ទន្លេ ក្រសួងធនធានទឹកបញ្ជាក់ថា គិតត្រឹមវេលាម៉ោង ៥រសៀល ថ្ងៃទី១១ សីហា ស្ថានភាពទឹកជំនន់មេគង្គលើ នៅខេត្តស្ទឹងត្រែង បានស្រកចុះច្រើន ទាបជាងកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ហើយនៅរសៀលថ្ងៃស្អែក នឹងជំនន់នៅខេត្តស្ទឹងត្រែងនឹងបានធូរស្រាលស្ទើរទាំងស្រុង។ 

ដោយឡែកទន្លេនៅខេត្តក្រចេះ នឹងចាប់ផ្តើមស្រកនៅយប់នេះ ហើយស្ថានភាពទឹកជំនន់នឹងចាប់ផ្តើមធូរស្រាលនៅថ្ងៃស្អែក ខណៈដែលទន្លេក្នុងខេត្តត្បូងឃ្មុំនិងកំពង់ចាម ក៏នឹងចាប់ផ្តើមស្រកចុះនៅល្ងាចស្អែកដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation