មីជាងមួយពាន់កេសជាអំណោយ របស់រដ្ឋមន្ត្រីព័ត៍មានត្រូវបាននាំទៅចែកដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅឃុំកោះសូទិន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ដើម្បីបង្កើននូវភាពស្និទ្ធស្នាលបន្ថែមទៀតរវាងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន ជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃចុងសប្តាហ៍នេះឯកឧត្តម ផុស សុវណ្ណ អគ្គនាយកព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន រួមទាំងសហការីបាននាំយកមីជាង១ពាន់កេស របស់ឯកឧត្តម ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីធ្វើការប្រគល់ជូនដល់អាជ្ញាធរឃុំកោះសូទិន និងធ្វើការចែកបន្តទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម។ ជាងនេះទៅទៀតនៅក្នុងឱកាសនៃពិធីបុណ្យព្រះវស្សានាពលេនេះឯកឧត្តម ផុស សុវណ្ណ​ ក៏បាននាំយកថវិការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ចំនួន២លាន៥សែនរៀលទៅប្រគេនដល់វត្តចំនួន៥ក្នុងឃុំកោះសូទិន ដោយក្នុង១វត្តទទួលបានបច្ច័យ៥០ម៉ឺនរៀល។

ទន្ទឹមនឹងទឹកទន្លេមេគង្គដែលកំពុងកើនឡើងខ្ពស់នេះ គឺបានធ្វើឲ្យឃុំកោះសូទិនទាំងមូលបានលិចស្ទើរទាំងស្រុង និងពោរពេញទៅដោយផ្ទៃទឹកគ្រប់ទីកន្លែងហើយផ្លូវ ស្ពានសម្រាប់ធ្វើដំណើរត្រូវបានកាត់ផ្តាច់ទាំងស្រុង ដោយត្រូវធ្វើដំណើរតាមទូកជាលក្ខណៈគ្រួសារ ទូកដរ​ ឫសាឡាងជាដើម។

នាឱកាសនេះឯកឧត្តម ផុស សុវណ្ណ​ បានផ្តាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទទួលទានម្ហូបអាហារ និងទឹកឆ្អិន ដើម្បីជៀសវាងជំងឺរាគរូស និងជំងឺផ្សេងៗ ហើយត្រូវនាំគ្នាសម្រាន្តនៅក្នុងមុងឲ្យបានជាប្រចាំ​ ជៀសវាងជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់។ ឯកឧត្តម ផុស សុវណ្ណក៏បានផ្តាំផ្ញើរដល់អាណាព្យាបាលទាំងអស់ត្រូវមើលថែកូនចៅតូចៗ ជនចាស់ជរា និងជនមានពិការភាពជាដើម គឺធ្វើយ៉ាងណាជួយមើលទុកដាក់ពួកគាត់កុំឲ្យកើតមានបញ្ហាផ្សេងៗដែលបង្ករឡើងដោយទឹកទន្លេមេគង្គដែលកំពុងឡើងនេះ។

សូមបញ្ជាក់ថា​ បើតាមការបញ្ជាក់ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត
កំពង់ចាម​ឲ្យដឹងថា​ ស្ថានភាពកំពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមមកដល់ព្រឹកថ្ងៃទី១២សីហានេះ​ ទឹកមានកំពស់១៥,៣៣ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញទឹកឡើង០,០៣ម៉ែត្រ កំពស់ទឹកនេះបានធ្វើឲ្យឃុំដែលរងការលិចលង់ កើនឡើងដល់ចំនួន៤៩ឃុំ ហើយបើយោងតាមរបាយការណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមវិញបង្ហាញថា​ គិតត្រឹមវេលានេះគឺមានពលរដ្ឋ ២៧,៩៦៤គ្រួសារទទួលរងផលប៉ះពាល់ និងផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន២១,៨១៣ខ្នងផ្ទះបានលិចលង់ រួមទាំងដំណាំស្រូវ ពោត និងដំណាំរួមផ្សំរាប់ពាន់ហិកតា​ផ្សេងទៀត៕អត្ថបទ៖ ហ៊ាង​ ថាច​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation