ព័ត៌មានអន្តរជាតិ

ឥណ្ឌារកឃេីញអ្នកឆ្លងវីរុសកូវីដ-១៩​ រហូតដល់ជាង​ ២៦ម៉ឺននាក់ក្នុងមួយថ្ងៃ

image

សាច់រឿង៖ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា​ ករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩​ សរុបជាង​ ២៦ម៉ឺននាក់ត្រូវបានរកឃេីញនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែលជាការកេីនឡេីងនៃករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងប្រទេសមួយនេះ។ 

ករណីឆ្លងថ្មីបន្ថែមនេះបានធ្វើឱ្យចំនួនអ្នកឆ្លងវីរុសកូវីដ-១៩​ សរុបនៅក្នុងប្រទេសឥណ្ឌាបានកេីនឡេីងដល់ជាង​ ១៤លាន៧៨ម៉ឺននាក់ ហេីយវាជាថ្ងៃទីបួនជាប់ៗគ្នាដែលឥណ្ឌាបានរាយការណ៍ករណីឆ្លងថ្មីជាង ២០ម៉ឺននាក់។ 

ជាមួយគ្នានេះ​ អ្នកបាត់បង់ជីវិតដោយសារវីរុសកូវីដ-១៩​ បន្ថែមទៀតមានចំនួជាង​ ១ពាន់៥រយនាក់​ដោយបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបដោយសារវីរុសនេះកើនឡើងដល់ជាង​ ១៧ម៉ឺន៧ពាន់នាក់។ 

តួលេខឆ្លងប្រចាំថ្ងៃបន្តកើនឡើងខ្ពស់នៅក្នុងប្រទេសឥណ្ឌាជារៀងរាល់ថ្ងៃ​ ហើយរដ្ឋាភិបាលបានដាក់ចេញវិធានការថ្មីៗដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនេះ។ ការប្រឡងនៅតាមសាលារៀនត្រូវបានលុបចោលហើយខ្លះទៀតត្រូវបានលេីកពេលដោយសារស្ថានភាពកាន់តែយ៉ាប់យ៉ឺន។

ប្រទេសឥណ្ឌាបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩​ កាលពីខែមករា​ ហើយរហូតមកដល់ពេលនេះពលរដ្ឋជាង ១២២លាននាក់បានចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះដែររដ្ឋាភិបាលឥណ្ឌាក៏បានបង្កើនការធ្វើតេស្ដរកវីរុសកូវីដ-១៩​ ដោយបានធ្វេីតេស្តជាង ២៦៦លានតេស្ត៕