សម្តេច​តេជោ ៖ រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងបន្តកសាងសមិទ្ឋផលជាច្រើនទៀត ដើម្បីកម្ពុជាកាន់តែជឿនលឿនទៅមុខ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ ព្រឹក ថ្ងៃអាទិត្យ នេះបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ ដោយបញ្ជាក់ថា​
<<ថ្ងៃសម្រាកចុងសប្តាហ៍បានមកដល់ទៀតហើយ ហើយឱកាសនៃដំណើកំសាន្តក៏មានកាន់តែច្រើនសម្រាប់បងប្អូនជនរួមជាតិ។

កម្ពុជាយើងពេលនេះគឺជាទិសដៅទេសចរណ៍ដែលទាក់ទាញបំផុតទាំងទេសចរណ៍បរទេស និងទេសចរណ៍ក្នុងស្រុក។ នៅពេលដែលបណ្តាញផ្លូវថ្នល់ និងស្ពានតូចធំត្រូវបានកសាងខ្វាត់ខ្វែងទូទាំងប្រទេស គឺបានផ្តល់ឱកាសអោយពលរដ្ឋទៅកំសាន្តនៅតំបន់រមណីយដ្ឋានជិតឆ្ងាយកាន់តែងាយស្រួល និងមានសុវត្ថិភាព។ >>

ជាមួយនឹងការបញ្ជាក់បែបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានចូលរួមថែរក្សាសមិទ្ឋផលជាតិ និងចូលរួមថែរក្សាសន្តិភាពសម្រាប់ប្រទេសជាតិយើងទាំងមូល។

សម្ដេចតេជោហ៊ុនសែន បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា <<រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងបន្តខិតខំកសាងសមិទ្ឋផលជាច្រើនថែមទៀត ដើម្បីកម្ពុជាទាំងមូលកាន់តែរីកលូតលាស់ជឿនលឿនទៅមុខ>>៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation