ព័ត៌មានជាតិ

កុំចេះតែហ៊ាន! នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនស្ត្រីម្នាក់ដើម្បីអប់រំ និងធ្វើកិច្ចសន្យា ក្រោយបង្ហោះរូបភាពផឹកស៊ី

image

បន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះ គឹម កញ្ញា អាយុ ៣៦ឆ្នាំ ទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់គណនីហ្វេសបបុក ឈ្មោះ “Kanha Kim” ដែលបានបង្ហោះរូបភាព ផឹកស៊ី ដែលមានគ្នាច្រើន ជាច្រើនសន្លឹកកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១។

ស្ត្រីរូបនេះ បានបង្ហោះរូបភាពភ្ជាប់នឹងខ្លឹមសារថា “អញផុសទៀត ចាំមើលមីអាយះណាវារម៉ាស់កណ្តួយទៀត អញជួបគឺជួប ជូនចំពោះពួកពូកែផ្តល់ព័ត៌មានពេលមិនជួបមិនផ្តល់ផង ពេលជួបដឹងភ្លាម”។ បន្ទាប់ពីបង្ហោះរួចមក សាម៉ីខ្លួន ក៏បានមកសារភាព និងធ្វើការសុំទោសនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ (ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា) ដើម្បីប្រាប់អំពីមូលហេតុដែលខ្លួនបានប្រព្រឹត្ត។ 

ក្រោយពីបានសាកសួរ បានឲ្យដឹងថា រូបភាពដែលបានបង្ហោះនោះ ជារូបភាពចាស់តាំងពីខែធ្នូ ឆ្នាំ២០២០ ម្លេះដោយ មានទំនាស់ជាមួយបងប្អូនអ្នកជិតខាង ទើបយករូបនោះមកផុសសារជាថ្មី ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងមិនគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ។ តាមការស្រាវរបស់ការិយាល័យជំនាញ រកឃើញថា រូបភាពដែលបានបង្ហោះនោះ ជារូបភាពដែលបានបង្ហោះក្នុង ខែធ្នូ ឆ្នាំ២០២០ ពិតប្រាកដមែន ។

ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ឲ្យកម្លាំងជំនាញ ធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់ការបង្ហោះរូបភាពតទៅទៀត និងធ្វើការគ្រប់គ្រងតាមដានបន្តទៅទៀត ៕