ព្យុះទីហ្វុង Yagi បានធ្វើដំណើរទៅដល់ខេត្ត Zhejiang ភាគខាងកើតប្រទេសចិនហើយ
| ព័ត៌មានអន្តរជាតិ
SHARE

ព្យុះទីហ្វុងយ៉ាហ្គី ជាព្យុះទី១៤ សម្រាប់ឆ្នាំនេះ បានបោកបក់នៅម៉ោងប្រហែល ១១ និង ៣៥ នាទីនៅយប់ថ្ងៃអាទិត្យនាតំបន់ Wenling ខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិនដោយនាំមកនូវល្បឿនហោះហើរក្នុងល្បឿន ១០២ គីឡូម៉ែត្រក្នុងមួយម៉ោង។
នាយកដ្ឋានគ្រប់គ្រងទឹកជំនន់បាននិយាយថា មនុស្សជាង២សែននាក់ នៅក្នុងទីក្រុងចំនួនដប់ត្រូវបានគេជម្លៀស ហើយទូកនេសាទចំនួន ២០.៩៤៩ និង នាវាចំនួន ៤.៥២៦ ផ្សេងទៀតបានវិលត្រឡប់ទៅកំពង់ផែឬដែនសុវត្ថិភាពវិញ។

ព្យុះត្រូពិកដ៏ខ្លាំងក្លានេះ ត្រូវបានគេរំពឹងថា នឹង នាំមកនូវខ្យល់បក់យ៉ាងខ្លាំង និង ភ្លៀងធ្លាក់ខ្លាំងទៅកាន់ផ្នែកជាច្រើននៃខេត្ត ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ហើយវាត្រូវបានគេប៉ាន់ស្មានថា នឹងថយចុះជាបន្តបន្ទាប់ខណៈដែលវាបន្តបោកបក់ឆ្ពោះ ទៅទិសពាយព្យ។
ក្រុមឃ្លាំមើលអាកាសធាតុជាតិរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យបានចេញសេចក្តីថ្លែងការណ៍ខៀវមួយសម្រាប់ព្យុះទីហ្វុងយ៉ាហ្គី។

ប្រទេសចិនមានប្រព័ន្ធ ព្យករណ៍ អាកាសធាតុដែលមានកូដពណ៌បួនថ្នាក់ហើយនៅក្នុងនោះ មានពណ៌ក្រហមតំណាង ឱ្យសភាពធ្ងន់ធ្ងរ បំផុតបន្ទាប់មកមានពណ៌ទឹកក្រូចលឿងនិងខៀវ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation