រដ្ឋ Kerala ក្នុងប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងការប្រុងប្រយ័ត្នកម្រិតខ្ពស់បន្ទាប់ពីទឹកជំនន់បានសម្លាប់មនុស្សជាច្រើននាក់
| ព័ត៌មានអន្តរជាតិ
SHARE

មនុស្សរាប់សិបនាក់បានស្លាប់ដោយសារមានភ្លៀងធ្លាក់ខ្លាំងនៅរដូវទឹកឡើង ដែលបណ្តាលឱ្យមានទឹកជំនន់មិនធ្លាប់មាន ពីមុនមក នៅក្នុងផ្នែកជាច្រើននៃរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា។

លោក Pina Rayi Vijayan អភិបាលរដ្ឋKerala ដែលជារដ្ឋមួយនាភាគខាងត្បូងនៃប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់បានកើនឡើង ៣៣នាក់ ហើយមនុស្ស ៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ក្រុមមន្ត្រីបាននិយាយថា ជាងពាក់កណ្តាលនៃស្រុកចំនួន១៤នៅក្នុងរដ្ឋនេះត្រូវបានប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

ភ្លៀងធ្លាក់ខ្លាំង និង ការរអិលបាក់ដីអំឡុងរដូវខ្យល់មូសុង ឬ រដូវទឹកឡើង ចាប់ខែសីហា ដល់ខែកញ្ញា បានបំផ្លិចបំផ្លាញ ដីស្រែចំការ ប្រជាពលរដ្ឋ ហើយក៏បានជំរុញឱ្យមានកិច្ចប្រឹងប្រែងជម្លៀសប្រជាពលរដ្ឋដ៏ធំនាពេលនេះ។

ដំណាំនៅលើផ្ទៃដីចំនួន ១,០៣១ ហិកតាត្រូវបានបំផ្លាញ ហើយមនុស្ស ៣១.០០០ នាក់ត្រូវបានគេបង្ខំចិត្តជម្លៀសខ្លួន ទៅកាន់ ទីទួលមានសុវត្ថិភាព និង ឱ្យសម្រាកនៅជំរំសង្គ្រោះ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation