ប៉ូលិសក្នុងទីក្រុង Manchester ចក្រភពអង់គ្លេសនិយាយថាមិនមានការរងរបួសដែលអាចប៉ះពាល់ដល់អាយុជីវិតទេ បន្ទាប់ពីមានការបាញ់ប្រហារក្នុងទីក្រុងនេះ
| ព័ត៌មានអន្តរជាតិ
SHARE

មានមនុស្ស១០នាក់ ដែលក្នុងចំណោមនោះមានកុមារ ២នាក់បានរងរបួស ដោយសារការបាញ់មួយដែលបានកើតឡើង នៅក្នុងទីក្រុងនាភាគខាងជើងប្រទេសអង់គ្លេស នាវេលាព្រឹករំលងអាធាត្រ ថ្ងៃអាទិត្យ ។

ប៉ូលិសបាននិយាយថា បុរសម្នាក់មានស្ថានភាពធ្ងន់ធ្ងរ ដែលកំពុងសម្រាកព្យាបាលរបួសជើងរបស់គាត់ នៅមន្ទីរពេទ្យ ក្នុងស្រុកមួយ ហើយមនុស្ស ៩នាក់ផ្សេងទៀតកំពុងព្យាបាលរបួសរបស់ពួកគេ ។
ហេតុការបាញ់ប្រហារនេះត្រូវបានរាយការណ៍នៅម៉ោងប្រហែល ២ និង ៣០ នាទីនៅថ្ងៃអាទិត្យលើផ្លូវ Claremont នៃតំបន់ Moss Side នៃប្រទេសអង់គ្លេស ។
នាពេលបច្ចុប្បន្ននេះមន្រ្តីប៉ូលីសកំពុងព្យាយាមស្វែងរក និងកំណត់អត្តសញ្ញាណអ្នកដែលជាប់ពាក់ព័ន្ធ។

ការបាញ់ប្រហារនេះកើតឡើងចំពេលមានការកើនឡើងកាំភ្លើង និង ឧក្រិដ្ឋកម្មដោយ កាំបិតនៅចក្រភពអង់គ្លេស ដែលជាហេតុជំរុញអោយរដ្ឋាភិបាលចេញសេចក្តីអំពាវនាវឱ្យគ្រប់ភាគីពាក់ពន្ធ័ធើ្វយ៉ាងណាត្រូវគ្រប់គ្រង អាវុធអោយបានតឹងរ៉ឹងបំផុត៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation