គ.ជ.ប ថា គ្មានការពន្យាពេលថ្ងៃប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ១៥ សីហា ទេ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគជប បានប្រាប់CNCនៅរសៀលថ្ងៃចន្ទទី១៣ សីហានេះថា ថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៦ គឺនៅតែរក្សាដដែល ពោលគឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

បើតាមអ្នកនាំពាក្យរូបនេះ ការប្រកាសពន្យាពេលនៅព្រឹកថ្ងៃចន្ទ ព្រឹកមិញ គឺមិនមែនចេញមកពី គ.ជ.ប ឡើយ ។ តាមការពិត គឺដោយសារការភ័ន្តច្រឡំរបស់ប្រព័ន្ធផ្សព្វផ្សាយខ្លះតែប៉ុណ្ណោះ ខណៈគណបក្សយុវជនកម្ពុជា បានមកដាក់ពាក្យប្ដឹងនៅ គជប ជុំវិញសម្លេងឆ្នោតគាំទ្រ ហើយមកទល់នឹងពេលនេះ ក៏បានដកចេញវិញហើយដែរ។


គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃចន្ទទី១៣ សីហានេះ មានតែគណបក្សយុវជនកម្ពុជា មួយប៉ុណ្ណោះ ដែលបានមកដាក់ពាក្យប្ដឹង ជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ដែលប្រកាសដោយ គ.ជ.ប កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

អត្ថបទ ៖ ប៊ុន សម្ផស្ស

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation