មនុស្ស៥នាក់បានរងរបួសនៅក្នុងគ្រោះរញ្ជួយដី កម្រិត៥រ៉ិចទ័រនៅក្នុងភាគនិរតីប្រទេសចិន
| ព័ត៌មានអន្តរជាតិ
SHARE

(ចិន)៖ អាជ្ញាធរមូលដ្ឋានបាននិយាយថា មនុស្ស៥ នាក់បានរងរបួសបន្ទាប់ពីរញ្ជួយដី ៥.០ រិចទ័របានវាយប្រហារភាគនិរតីនៃខេត្តយូណានប្រទេសចិន កាលពីព្រឹកថ្ងៃចន្ទ។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះរញ្ជួយដីចិនបានឱ្យដឹងថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី មានជម្រៅ៧ គីឡូម៉ែត្របានកើតឡើងនៅម៉ោង១និង៤៤នាទីព្រឹករំលង អាធ្រាត។ នៅក្នុងចំណុចកណ្តាលដែលស្ថិតនៅក្នុងសង្កាត់ Sijie ខណ្ឌ Tonghai នៅក្នុងទីក្រុង Yuxi មនុស្ស ៥នាក់ បានរងរបួស នឹងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយមកដល់ពេលនេះពួកគេផុតគ្រោះថ្នាក់ហើយ។

ការរញ្ជួយដីនេះបានធ្វើឱ្យផ្ទះចំនួន១៨ ខ្នងរងការខូចខាតនិងដួលរលំ ហើយការផ្គត់ផ្គង់ថាមពលនិងបប្រពន្ធ័ទូរគមនាគមន៍ បានរងផលប៉ះពាល់។ រដ្ឋបាលខេត្តដែលរងគ្រោះបាននិយាយថា ការឆ្លើយតបជាបន្ទាន់មួយត្រូវបានគេចាប់ផ្តើម។ ខណៈដែលបុគ្គលិកត្រូវបានបញ្ជូនទៅតំបន់ ដែលរងការវាយប្រហារដោយការរញ្ជួយដី ដែលមកទល់នឹងពេលនេះប្រតិបត្តិការជួយសង្គ្រោះមហន្តរាយកំពុងបន្តធ្វើឡើង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation