ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី៖ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុរដ្ឋនិងឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ​ពលរដ្ឋ​

image

(រតនគិរី)​៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានចាត់ទុកគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុរដ្ឋនិងឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ។

ការលើកឡើងបែបនេះធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង នាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តរតនគិរី នាព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨។

ឯកឧត្តមអភិបាលខេត្តបានបន្តថា បច្ចុប្បន្នខេត្តរតនគិរីមានគ្រឹះស្ថានធនាគារ និងមីក្រូ ហិរញ្ញវត្ថុប្រមាណ ២០ ស្ថានប័ន ទាំងរដ្ឋ និងឯកជន បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាឥណទានជូនអតិថិជនទូទៅនៅក្នុងខេត្តសម្រាប់បម្រើឲ្យវិស័យពាណិជ្ជ កម្ម កសិកម្ម អាជីវកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្មផ្សេងៗទៀតដើម្បីជំរុញ ការអភិវឌ្ឍខេត្តរតនគិរី ហើយឆ្លងតាមរយៈលទ្ធផលដែរសម្រេចបានកន្លងមក គ្រឹះស្ថាន ធនាគាររដ្ឋ និងឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា លោក ញ៉ែត នុត ត្រូវបានប្រកាសតែងតាំងជានាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តរតនគិរី ជំនួសលោក ចាន់ មុនី ដែលត្រូវបានសម្រួលភារកិច្ចថ្មី ជានាយករងខទ្ទកាល័យនៃធនាគារជាតិវិញ៕ (ប៉េស សារី)