ក្រសួងសុខាភិបាលដាក់ចេញវិធានការ ៤​ ដើម្បីទប់ស្កាត់ការរាលដាលជំងឺ អេបូទ្បា
| សុខភាព
SHARE

ភ្នំពេញ៖ ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសថា ឆ្នាំ២០១៨ អង្គការសុខភាពពិភពលោកមានការប្រកាសថា​ មានការរាតត្បាតឡើងវិញនៃជំងឺអេបូឡានៅក្នុងប្រទេសសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅក្នុងទ្វីបអាហ្រ្វិក ដែលរហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នមានចំនួនអ្នកឈឺសរុបចំនួន ៤៤នាក់ ដែលក្នុងនោះ ៣៦នាក់បានស្លាប់ ។


អាស្រ័យហេតុនេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានដាក់ចេញវិធានការដើម្បី ពង្រឹងវិធានការបង្ការ និងត្រៀមឆ្លើយតបជំងឺអេបូឡា ដែល វិធានការទាំងនោះរួមមាន ៖
១ ផ្តល់ពត៌មានអំពីការរាតត្បាតជំងឺអេបូឡានៅប្រទេស កុងហ្គោក្រុមមន្រ្តី ឆ្លើយតបបន្ទាន់ទូទាំងប្រទេស និងងវិធានការ ធ្វើការតាមដាន និងឆ្លើយតបឆាប់រហ័ស។


២ ណែនាំដល់មន្រ្តីចត្តាឡីស័ក ដែលបំរើការងារតាមព្រំដែន គោក ទឹក និងអាកាសយាន្តដ្ឋាន ស្តីពីការតាមដានសុខភាពអ្នកដំណើរទាំងអស់ ជាពិសេសអ្នកដំណើរមកពីទ្វីបអាហ្រ្វិក និងអនុវត្តន៏តាមវិធានការបង្ការនិងឆ្លើយតបជំងឺអេបូឡាដែលមានស្រាប់។


៣ បានធ្វើការចែកចាយសម្ភារៈអប់រំ ស្តីពីរបៀបបង្ការ និងឆ្លើយតបជំងឺអេបូឡាដល់មន្រ្តីឆ្លើយតបបន្ទាន់ទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយបន្ត។


៤ សូមសំណូមពរដល់ប្រជាជនដែលមាន
ប្រវត្តិធ្វើដំណើរមកពីប្រទេសក្នុងទ្វីបហើយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ ឈឺសាច់ដុំ អស់កំលាំង ក្អួត កន្ទួលក្រហមឬចេញឈាម សូមអញ្ជើញទៅមន្ទីរពេទ្យពេទ្យដែលនៅជិតបំផុត ឬទាក់ទងលេខទូរស័ព្ទ ១១៥ ដើម្បីធ្វើការព្យាបាលជាបន្ទាន់ និងជៀសវាងចំលងជំងឺទៅសមាជិកគ្រួសារ និងអ្នកដទៃ ។


នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានអះអាងថានាយកដ្ឋាននឹងបន្តជូនដំណឹងដល់សាធារណៈជនអំពីការវិវត្តិជំងឺអេបូឡានៅប្រទេសកុងហ្គោ តាមរយៈគេហទំព័រ www.cdcmoh.gov.kh និងផេកហ្វេសប៊ុកឈ្មោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation