ទីតាំងហាងម៉ាស្សាបង្កប់សេវាផ្លូវភេទរបស់ជនជាតិចិនត្រូវសមត្ថកិច្ចខេត្តព្រះសីហនុចុះបង្ក្រាប
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ហាងម៉ាស្សាដែលបង្កប់ករណីសច្ចារកម្ម ( ជួញដូរផ្លូវភេទខុសច្បាប់ )នេះស្ថិតនៅក្រុមទី០៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។


ប្រតិបត្តិការនេះ ធ្វើឡើង​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង ៣០នាទី ដឹកនាំ និងសម្របសម្រួលពីលោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់៣ បានធ្វើការចុះទៅឆែកឆេរហាងម៉ាស្សាជនជាតិចិនមួយកន្លែង ដែលមានស្លាកយីហោ ប៉ាយជីងហាន់កុង ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២៩នាក់ ( បុរស ១៥នាក់ , នារី ១៤នាក់ )។


បន្ទាប់ពីធ្វើការស្រាវជ្រាវ ស៊ីបអង្កេតនិងសួរបំភ្លឺឃើញថា នារីចំនួនទាំង១៤នាក់ប្រកបមុខរបរផ្លូវភេទ។ភ្ញៀវដែលមករកសេវាកម្ម សច្ចារកម្ម មានចំនួន ០៨នាក់ ហើយអ្នកដែលពាក់ព័ន្ធ ប្រព្រឹត្តសច្ចារកម្ម ( ជួញដូរផ្លូវភេទខុសច្បាប់ ) មានចំនួន ០៧នាក់ ជាជនជាតិចិននិងវត្ថុតាងជាច្រើនទៀតដែលពាក់ព័ន្ធនឹង​អាជីកម្មផ្លូវភេទនេះ ។


ចំពោះជនសង្ស័យទាំង ០៧នាក់ ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពង់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕(អត្ថបទ៖ ប៉ៃ​ សុ​ឃី​ម)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation