ACU ដាក់សង្កេតការណ៍ស្ម័គ្រចិត្ត​ ៥ពាន់សម្រាប់ការប្រឡងបាក់ឌុប
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុរលួយ បានប្រកាសថា អង្គភាពប្រឆាំងអំពើពុករលួយនឹងដាក់អ្នកសង្កេតការណ៏ស្ម័គ្រចិត្ត៥ពាន់នាក់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្រទៅនៅថ្ងៃទី ២០-២១ ខែសីហាឆ្នាំ២០១៨ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀងលើកឡើងថា ការសម្រេច បានគុណភាពនៃការប្រឡងសញ្ញាបត្រទុតិយភូមិចំនួន ៦លើកគឺជាការរួមចំណែករបស់យុវជន និងអ្នកអង្កេតការណ៏ ដែលបានធ្វើឲ្យការប្រឡងសញ្ញាបត្រទុតិយ ភូមិទទួលបានជោគជ័យយ៉ាងធំ ក្នុងការធ្វើកំណែទម្រង់ វិស័យអប់រំឲ្យមាន គុណភាពដែលជាមោទន ភាពកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ មានបេក្ខជនប្រឡងជាង១០ម៉ឺននាក់ ដែលចំនួននេះកើនឡើងជាង១ម៉ឺនបើធៀបនឹងឆ្នាំមុន ហើយបន្ទប់ប្រឡងក៏កើនឡើងដូចគ្នា ខណៈដែល ក្រសួងអប់រំ បានត្រៀម មណ្ឌលកំណែចំនួន ៧ទីតាំងនៅរាជធានីភ្នំពេញនោះ គឺអង្គភាពប្រឆាំងអំពើពុករលួយនឹងបំពាក់កាម៉ារ៉ាសុវត្ថិ ភាពនៅគ្រប់មណ្ឌលកំណែ។


ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានរំលឹកថា នាពេលកន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយបានអនុវត្តវិធានការដល់បេក្ខជនទទួលវិន័យចំនួន ១៩១នាក់ដែលបានល្មើសច្បាប់ពេលប្រឡង រួមទាំងការឲ្យធ្លាក់ជាស្វ័យប្រវត្តិ មិនឲ្យប្រឡង រួមទាំងពិន័យដល់មន្ត្រីអនុរក្សនិងអ្នកសង្កេតការណ៏ចំនួន១២នាក់។ ហើយក្នុងចំណោមនោះ មាន២១ករណីត្រូវបានបញ្ជូនទៅតុលាការដែលបានបន្លំចូលប្រឡងជំនួសក្រោមបទចោទ"ប្រើអត្តសញ្ញាណមិនត្រឹមត្រូវ"។


ឯកឧត្តមទេសរដ្ឋមន្ត្រី អះអាងថា ឆ្នាំនេះគឺជាឆ្នាំទី៥លើកទី៦ដែលអង្គភាព ប្រឆាំងអំពើពុករលួយ សហការជាមួយក្រសួងអប់រំ យុវជននិងកីឡា ចូលរួមសង្កេតការណ៏លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។


ដោយឡែក ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា​ សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមសង្កេតការណ៏តាំងពីឆ្នាំ ២០១៤មក ក្នុងការចូលរួមរបស់យុវជន ដើម្បីគាំទ្រកំណែទម្រង់វិស័យអប់រំ គឺអ្នកចេះ គឺជាប់ ក្នុងការជួយជំរុញ សមត្ថ ភាពដល់សិស្សានុសិស្សប្រឡងសញ្ញា បត្រទុតិយភូមិនិងបានចូលរួមផ្តលវគ្គបំប៉នសម្រាប់សិស្សថ្នាក់ទី១២សម្រាប់ការប្រឡងប្រកប ដោយសមត្ថភាព។


ឯកឧត្តមហង់​ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ បានបញ្ជាក់ថា​ កំណែ ទម្រង់វិស័យអប់រំគឺជាយុទ្ធ សាស្ត្រ សំខាន់របស់រាជរដ្ឋាភិ បាល និងមានការចូលរួមពី សំណាក់អង្គភាពប្រឆាំងងំពើពុករលួយក្នុងការប្រឡងនិងការចូលរួមរបស់ហភាពសហព័ន្ធយុវជនកម្ពុជាបានជួយបង្រៀនបំប៉នសិស្សទី១២ ទូទាំងប្រទេស បានធ្វើឲ្យការប្រឡងសញ្ញាបត្រទុតិយភូមិរយៈពេល៥ឆ្នាំកន្លងមកនេះមាន គុណភាព និងការប្រឡងប្រព្រឹត្ត ទៅមានយុត្តិធម៌ និងធ្វើឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតយុវជនខិតខំរៀនសូត្រ។


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំបាន បញ្ជាក់ថា រាជរដ្ឋាផិបាលបានតម្លើងប្រាក់បៀវត្សជូនគ្រូ បង្រៀនបាន៥ដងហើយក្នុងរយៈ ពេល ៥ឆ្នាំនេះ​ ដែលសិស្សទទួលបាននិទ្ទេស Aកាន់តែច្រើនឡើង បន្ទាប់ពីកំណែទម្រង់វិស័យអប់រំដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងការលើកកំពស់គុណ ភាពអប់រំ និងកំណែទម្រង់គ្រូ បង្រៀន ដើម្បីឲ្យកម្ពុជាឆ្ពោះ ទៅរកកំរិតអភិវឌ្ឍន៌ខ្ពស់ជាងមុន។

រដ្ឋមន្ត្រីអប់រំអះអាងថា គោលបំណងនៃកំណែទម្រង់វិស័យអប់ រំ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកំណត់អនុវត្តគុណ ភាព សិក្សាជាចម្បងដោយកំ ណត យក គុណភាពថ្នាទី១២គឺ "អ្នកចេះ គឺជាប់"៕ (អត្ថបទ៖ វងសុភ័ក្ត្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation