មុនថ្ងៃប្រកាសលទ្ធផលផ្លូវការមួយថ្ងៃ សម្តេចតេជោបញ្ជាក់ថាការបោះឆ្នោតនៅកម្ពុជា បង្ហាញពិភពលោកយ៉ាងច្បាស់ថា ពលរដ្ឋកម្ពុជា ជាអ្នកកំណត់ជោគវាសនាប្រទេសជាតិខ្លួន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសបុកថា បើតាមការប្រកាសពី គ.ជ.ប គឺនៅរសៀលថ្ងៃស្អែកទី ១៥ សីហា គឺជាថ្ងៃ ប្រកាសលទ្ឋផលផ្លូវការអំពីការបែងចែកអាសនៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី ៦ (២០១៨-២០២៣)។

សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងទៀតថា នៅថ្ងៃស្អែកនេះដែរ សម្តេច នឹងចុះជួបសួរសុខទុក្ខព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាមួយចំនួន ដល់កូនក្មួយកម្មករនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយសម្តេចបានថ្លែងនូវការអរគុណដល់ក្មួយៗកម្មករ ដែលបានបោះឆ្នោតគាំទ្រអោយគណបក្ស ប្រជាជនលេខ២០កន្លងមកនេះ។

ទាក់ទងនឹងការបោះឆ្នោតនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺកម្ពុជាបានបង្ហាញអោយពិភពលោកបានឃើញ ច្បាស់ថា ប្រជាពលរដ្ឋ (83.02%)បានទៅបោះឆ្នោតដើម្បី កំណត់ជោគវាសនាប្រទេសជាតិ ព្រោះថាមានតែកម្ពុជាទេ ទើបអាច យល់ច្បាស់អំពីអ្វីដែលខ្លួនចង់បាន ជាពិសេស និរន្តភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពយូរអង្វែង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation