ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ថវិកាសម្រាប់ចំណាយលើវិស័យការពារជាតិ និង សន្តិសុខ ដែលមានចំនួន៧១៦ពាន់លានដុល្លារ

image

សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើ ច្បាប់អនុញ្ញាតផ្នែកការពារជាតិ សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០១៩ ដែលមានទំហំទឹកប្រាក់ចំនួន ៧១៦ពាន់លានដុល្លារ បន្ទាប់ពីលោកបញ្ចប់ការ ថ្លែងសុន្ទរកថានៅក្នុងបន្ទាយកងទ័ព Fort ក្នុងទីក្រុងញូវយ៉ក។

ច្បាប់ថ្មីដែលោក Trump បានចុះហត្ថលេខាកាលពីថ្ងៃចន្ទនេះ នឹងបង្កើនការចំណាយលើវិស័យយោធាដល់ ២,៦% ដែលជាការកើនឡើងដ៏ធំបំផុតក្នុងរយៈពេល៩ឆ្នាំ ដើម្បីបំពាក់នូវយុទ្ធោបករណ៏ថ្មីៗទំនើបៗ ជំនួសឱ្យយុទ្ធោបករណ៏ចាស់ៗ។

ច្បាប់ថ្មីនេះបានធ្វើឱ្យ ក្រុមហ៊ុនទូរគមនាគមន៍ចិន ZTE បោះចោលឱកាសមុនពេលដែលមានការដេញថ្លៃទៅទៀត។

ច្បាប់ថ្មីនេះក៏នឹងអនុញ្ញាតឱ្យលោក Trump លុបចោលនូវទណ្ឌកម្មនានា ដែលប្រឆាំងនឹងបណ្តាប្រទេសដែលទិញអាវុធរុស្ស៊ី ហើយអាចទិញឧបករណ៍យោធារបស់សហរដ្ឋអាមេរិក។

លោកដូណាល់ ត្រាំ បានហៅច្បាប់ថវិកាសម្រាប់ចំណាយលើវិស័យការពារជាតិ និង សន្តិសុខ នេះថា "ជាការវិនិយោគដ៏សំខាន់បំផុតនៅក្នុងវិស័យយោធារបស់និងយុទ្ធជនរបស់អាមេរិក នៅក្នុងប្រវត្តិសាស្រ្តទំនើប" ។

ហើយច្បាប់នេះ នឹងអនុញ្ញាតឱ្យមានក្បួនព្យុហយាត្រាយោធាមួយនឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន នាខែវិច្ឆិកា ខាងមុខតាមការចង់បានរបស់លោកដូណាល់ ត្រាំ ៕

ព័ត៌មានទាក់ទង...