នាវាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ប្រទេសអេស្ប៉ាញបានជួយសង្គ្រោះជនចំណាកស្រុកជាង១០០នាក់នៅសមុទ្រប្រទេសលីប៊ី
| ព័ត៌មានអន្តរជាតិ
SHARE


អង្គការមិនស្វែងរកប្រាក់ចំណេញមួយរបស់ប្រទេសអេស្ប៉ាញបានជួយសង្គ្រោះជនចំណាកស្រុកចំនួន១០៥នាក់នៅក្នុងមហាសមុទ្រមេឌីទែរ៉ាណេភាគខាងជើងប្រទេសលីប៊ី។


អង្គការ Proactiva Open Arms បានប្រទះឃើញជនចំណាកស្រុកទាំងនោះស្ថិតនៅលើទូកកៅស៊ូមួយគ្រឿងដែលគ្មានម៉ាស៊ីន និងកំពុងរសាត់អណ្តែតនៅក្នុងសមុទ្រ។


ក្រុមជនចំណាកស្រុកបាននិយាយថា ក្រុមអ្នករត់ពន្ធមនុស្សដែលស្ថិតនៅលើទូកមួយផ្សេងទៀតបានដោះយកម៉ាស៊ីនទូករបស់ពួកគេនៅពាក់កណ្តាលផ្លូវឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ាណេដ៏គ្រោះថ្នាក់ ហើយចេញទៅបាត់។
នៅក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះរួមមានស្ត្រី៨នាក់ និងកុមារ៦នាក់ ហើយក្នុងនោះជនចំណាកស្រុកចំនួន៥៤នាក់មកពីប្រទេសបង់ក្លាដែស, ១៩នាក់មកពីម៉ារ៉ុក, ១២នាក់មកពីអេហ្ស៊ីប និងជាច្រើននាក់មកទៀតមកពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក។


គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ជនចំណាកស្រុករាប់ម៉ឺននាក់បានព្យាយាមធ្វើដំណើរឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ាណេតាមរយៈទូករបស់ក្រុមអ្នករត់ពន្ធដើម្បីចូលទៅក្នុងបណ្តាប្រទេសអឺរ៉ុបភាគខាងត្បូង ហើយមានមនុស្សរាប់ពាន់នាក់បានលង់ទឹកស្លាប់។
អង្គការសហប្រជាជាតិបាននិយាយថា នៅក្នុងឆ្នាំនេះជនចំណាកស្រុកជាង៦រយនាក់ហើយបានបាត់បង់ជីវិតនៅពេលធ្វើដំណើរឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ាណេ។ រីឯនៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០១៨នាក់នេះ ជនចំណាកស្រុកសរុបជាង២ម៉ឺន២ពាន់នាក់បានទៅដល់តំបន់អឺរ៉ុប និងជាង៤ពាន់នាក់ទៀតបានទៅដល់ប្រទេសអេស្ប៉ាញ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation