កម្ពុជាគ្រោងចំណាយ១០លានដុល្លារ សម្រាប់ជំរឿនប្រជាជនឆ្នាំ២០១៩​ ដោយចាប់ផ្តើមនៅថ្ងៃដើមខែមីនាឆ្នាំក្រោយ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា​ ជំរឿនប្រជាជនទូទៅនៅកម្ពុជាឆ្នាំ២០១៩ខាងមុខនេះនឹងប្រើប្រាស់ថវិកាជាតិទាំងស្រុងដោយគ្មានដៃគូអភិវឌ្ឍណាមួយជួយគាំទ្រឡើយ ហើយថវិកាដែលនឹងត្រូវចំណាយនោះមានប្រហែលជិត១០លានដុល្លារអាមេរិក។


ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នាថ្ងៃទី១៤ ខែសីហា នៅក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម បានលើកឡើងថា​ ជំរឿននៅកម្ពុជា ឆ្នាំ២០១៩ មានការកែរលំអរតារាងសំណួរ ធ្វើឲ្យមានលក្ខណ:ទាន់សម័យ ស្របតាមតម្រូវការសូចនាករ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព នៃរបៀបវារ:ឆ្នាំ២០១៦-២០៣០។


សម្ដេចក្រឡាហោម​បន្ថែមថា ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ គឺប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុងដោយគ្មានដៃគូអភិវឌ្ឍន៍ ណាមួយជួយគាំទ្រឡើយលើកលែងតែអង្គការ UNFPA ដែលបានជួយលើជំនួញបច្ចេកទេស និងក្នុងមួយកំរិតមួយនៃលទ្ធភាពរបស់គាត់។


ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងផែនការថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំនោះថា ជំរឿនប្រជាជនកម្ពុជានេះនឹងចាប់ផ្តើមយកពីម៉ោង០០ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ដោយប្រើមនុស្សជំរឿនប្រមាណប្រាំម៉ឺននាក់ទូទាំងប្រទេស ហើយនឹងត្រូវចំណាយរយៈពេលជិតមួយឆ្នាំ។


ឯកឧត្តមឆាយ ថន បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៩ខាងមុខនេះប្រជាជន កម្ពុជាអាចនឹងកើនដល់ក្នុងរង្វង់១៦លាននាក់ ខណៈប្រជាជនកម្ពុជាមានកំណើនក្នុងមួយឆ្នាំពីរង្វង់១.៦% ហើយក្រុមការងារបច្ចេកទេសវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការជឿជាក់កិច្ចការជំរឿនប្រជាជនឆ្នាំ២០១៩នេះនឹងដំណើរការដោយរលូនទៅតាមផែនការសកម្មភាពដែលបានគ្រោងទុក៕អត្ថបទ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation