សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌសែនសុខ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីចំនួន ១៥,៣៦៨នាក់ នៅរោងចក្រតំបន់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងការងារឲ្យដឹងថា កម្មករ កម្មការិនី ដែលអញ្ជើញជួបសំណេះសំណាល ជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមកពីរោងចក្រ សហគ្រាស ចំនួន១៧ មកពីខណ្ឌឫស្សីកែវចំនួន៩ ខណ្ឌជ្រោយចង្វាចំនួន៣ ខណ្ឌព្រែកព្នៅចំនួន៤ និងខណ្ឌពោធិ៍សែនជ័យចំនួន១។ រោងចក្រ សហគ្រាសទាំង១៧នេះ វិនិយោគដោយជនជាតិចិនចំនួន១២, វិនិយោគដោយកូរ៉េចំនួន១, វិនិយោគដោយម៉ាឡេស៊ីចំនួន២ និងវិនិយោគដោយជនជាតិខ្មែរចំនួន២ ហើយផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស និងផ្គត់ផ្គង់ក្នុងស្រុក៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation