សម្ដេចតេជោជំរុញឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការចរចាជាមួយអ្នកឧកញ៉ា គិត ម៉េង ដើម្បីឲ្យពលរដ្ឋអាចធ្វើដំណើរបានតាមរថភ្លើង ដោយមិនគិតថ្លៃ នៅរាល់ពេលបុណ្យភ្ជុំបិណ្ឌនិងចូលឆ្នាំខ្មែរ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៨នេះបានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយ កម្មករ កម្មការិនីចំនួន ១៥,៣៦៨នាក់ នៅរោងចក្រតំបន់ភូមិ អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះ សម្តេចតេជោ បានប្រកាសជាថ្មីម្តងទៀតដោយជំរុញឲ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន ចរចាជាមួយអ្នកឧកញ៉ា គិត ម៉េង ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានតាមរថភ្លើងដោយមិនគិតថ្លៃនៅពេលបុណ្យភ្ជុំបិណ្ឌ និង ចូលឆ្នាំខ្មែរ។

សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «លើកមុន ស៊ុន ចាន់ថុល អត់បានមក ឥឡូវប្រាប់ឲ្យហើយ រៀងរាល់បុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌត្រូវបញ្ចេញរថយន្តក្រុងនិង ចរចាជាមួយអ្នកឧកញ៉ា គិត ម៉េង ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ តាមផ្លូវដែកដោយមិនបង់ប្រាក់។

សូមរំលឹកថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសជាសាធារណៈថា សម្តេច នឹងចរចាជាមួយអ្នកឧកញ៉ា គិត ម៉េង ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋក្នុងការ ធ្វើដំណើរតាមផ្លូវរថភ្លើងដោយមិនបង់ប្រាក់នៅក្នុងកំលុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណៃជាតិខ្មែរ និងបុណ្យភ្ជំបិណ្ឌ។

សូមជម្រាបថា តាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន គឺប្រជាពលរដ្ឋទូទៅដែលនឹងត្រូវធ្វើដំណើរតាមរថភ្លើងចំនួនពីរខ្សែ គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ទាំងទៅទាំងមកគឺនៅក្នុងកំលុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណៃជាតិខ្មែរ និងបុណ្យភ្ជំបិណ្ឌ ជារៀងរាល់ឆ្នាំ ដោយមិនបង់ប្រាក់ ទាំងអ្នកជិះ ទាំងការដាក់រថយន្ត-ម៉ូតូ-កង់ នៅលើរថភ្លើង៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation