ប្រជាកសិករ ១៥៥គ្រួសារក្នុងក្រុងសែនមនោរម្យទទួលបានពូជដំណាំហូបផ្លែពីអភិបាលខេត្តមណ្ឌលគិរី
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកកូនឈើហូបផ្លែមានកូនប័រ និងកូនធូរ៉េ ដល់ប្រជាកសិករចំនួន១៥៥គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែសីហានេះ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានណែនាំដល់ប្រជាកសិករទាំងអស់ ដែលមានផ្ទៃដីដាំដុះ ត្រូវយកពូជដំណាំហូបផ្លែទាំងអស់នេះទៅដាំដុះ ព្រោះរដូវនេះ ជារដូវស្សា ដែលបងប្អូនប្រជាពលរដ្ឋ ត្រូវការដាំដុះនូវដំណាំផ្សេងៗ ជៀសវាង ទុកដីទំនេរចោល ។ ដូច្នេះប្រជាកសិករដែលទទួលបាន ពូជហូបផ្លែនេះ ត្រូវយកទៅដាំដុះ តាមបច្ចេកទេស របស់មន្រ្តីជំនាញ ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត បានធ្វើការណែនាំ ដើម្បីទទួល បានទិន្នផលល្អ ម្យ៉ាងទៀតផ្ទៃដីដាំដុះនៅក្នុងក្រុងសែមនោម្យ គឺសំបូរទៅដោយជីវជាតិល្អ ដែលអាចធ្វើឲ្យប្រជាកសិករ ដាំដុះដំណាំ គ្រប់ប្រភេទបាន។

អភិបាលខេត្តមណ្ឌលគិរី ក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដំណាំបន្លែផ្សេងៗបន្ថែមទៀត ដើម្បីធ្វើឲ្យជីវភាពគ្រួសារមាន លក្ខណៈសមរម្យផងដែរ។ ម្យ៉ាងទៀត ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ ព្រោះនៅរដូវនេះមានភ្លៀងធ្លាក់ច្រើនស្ទើររាល់ថ្ងៃ។

តាមការលើកឡើងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានបញ្ជាក់ថា ស្ថានភាពទឹកភ្លៀងចាប់ពីដើមឆ្នាំ ២០១៧ មកទល់ពេលបច្ចុប្បន្ននេះមានភ្លៀងធ្លាក់បរិមាណសរុបជាមធ្យមចំនួនន១៥៣២,៤៣ មីលីម៉ែត្រ ច្រើនជាងឆ្នាំមុនចំនួន៣៨៥,៨៧មីលីម៉ែត្រ។ ក្នុងនោះពូជដំណាំហូបផ្លែមានប័រ អនុវត្តបានសរុបចំនួន១១០ហិកតា និងធូរ៉េ អនុវត្តបានសរុបចំនួន៧២ហិចតា(ឆ្នាំមុន) ហើយពូជដំណាំដែលចែកជូន ប្រជាកសិករ ក្នុងក្រុងសែនមនោរម្យមាន១៥៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលពូជដំណាំហូបផ្លែចំនួន៥ដើម។

ជាមួយគ្នានេះដែរប្រជាកសិករដែលរស់នៅក្នុងក្រុងសែនមនោរម្យ បានថ្លែងអំណរគុណដល់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ដូចជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងខ្វាយខ្វល់ពីសុខទុកជីវភាពរស់នៅ ដោយផ្តល់ពូជដំណាំផ្សេងៗ ដល់ប្រជាកសិករសម្រាប់យកទៅធ្វើការដាំដុះ និងបង្ករបង្កើតផលជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ ប៊ុត សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation